CAMBO REPORT

Popup Advertising5 seconds

Huawei ប្រកាស​កាល​បរិច្ឆេទ​អាប់​ដេត Android 9 លើ Huawei P20 និង Mate 10 ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បន្ទាប់ពី Huawei ដាក់ Android Pie ប្រភេទ beta ដល់អ្នកប្រើប្រាស់​មួយ​រយៈមក នៅពេលនេះ ក្រុមហ៊ុន​បាន​បញ្ចេញ​ថ្ងៃ​បរិច្ឆេទ​ក្នុងការ បញ្ចេញ​កំណែអាប់ដេត Emotion UI 9.0 និងកំណែអាប់ដេត Android 9 Pie ពេញលេញ ដល់អ្នកប្រើប្រាស់ស្មាតហ្វូន​ចំនួន​​ប៉ុន្មានម៉ូឌែល ដែលយើងនឹងរៀបរាប់នៅខាងក្រោមនេះ។

ក្នុងចំណោមនោះ មានដូចជាស្មាតហ្វូន Huawei P20, P20 Pro, Mate RS, Mate 10, Mate 10 Pro, Honor 10, Honor v10 និង honor Play ដែលនឹងទទួលបានកំណែអាប់ដេត Emotion UI 9.0 និង Android 9 Pie ។ គួរបញ្ជាក់ថា ការបញ្ចេញកំណែ​អាប់ដេត​នេះនៅក្នុងថ្ងៃទី 10 ខែវិច្ឆិកាឆាប់ៗនេះ បន្ទាប់ពី Huawei បានសន្យាថា ក្នុងអំឡុងពេល 90 ថ្ងៃ នឹងបញ្ចេញកំណែអាប់ដេត​នេះ​ដល់​ស្មាតហ្វូន​កំពូលៗ​របស់ខ្លួន បន្ទាប់ពីថ្ងៃដែល Android 9 Pie ពេញលេញប្រកាសចេញជាផ្លូវការកាលពីខែសីហា ហើយសន្យានេះ​ពិតជា​បានសម្រេច។

អ្នកប្រើប្រាស់ស្មាតហ្វូនប៉ុន្មានម៉ូឌែលខាងលើនេះ អ្នកអាចត្រៀមខ្លួន និងទន្ទឹងរង់ចាំ ការអាប់ដេតមកដល់ និងឆែកមើលក្នុង Settings ដើម្បីធ្វើការអាប់ដេតនៅក្នុងថ្ងៃនោះ និងទទួលបានការប្រើប្រាស់ថ្មីៗ ជាពិសេសការកែទម្រង់រចនាបថខាងក្នុងមួយចំនួន ដែលអាចធ្វើឲ្យអ្នកប្រើប្រាស់កាន់តែងាយស្រួល និងផ្លាស់ប្តូរទម្លាប់ប្រើប្រាស់ថ្មីលើមុខងារមួយចំនួនទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: PhoneArena Tag: ទូរស័ព្ទ