CAMBO REPORT

Popup Advertising5 seconds

ច្បាស់​ហើយ​លើក​នេះ​ ស្មាត​ហ្វូន ASUS ពិត​ដាក់​កាមេរ៉ា​មុខ​ខុស​គេ​មែន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីដើមខែនេះ មានសារព័ត៌មាន​មួយ​ចំនួន​ចេញ​ផ្សាយ​ពី​ស្មាត​ហ្វូន​របស់ ASUS មួយគ្រឿង ដែល​ដាក់​កាមេរ៉ា​នៅ​ជ្រុង​ចំហៀង​ផ្នែក​ខាងមុខ តែអ្នកខ្លះគិតថានោះជាការកាត់ត ព្រោះវាមើលទៅប្លែក និងអាក្រក់មើលមែនទែន ទើបមកដល់ពេលនេះ យើងទទួល​បានដំណឹងថ្មី បង្ហាញពីរូបភាពបន្ថែម និងវីដេអូបន្ថែមទៀត ហើយយើងក៏អាចជឿថានេះជាការពិត។

ទាំងនេះជារូបបែកធ្លាយ និងវីដេអូបែកធ្លាយរបស់ស្មាតហ្វូន ASUS ដែលគេសន្និដ្ឋានថាជា ZenFone 6 គ្រោងនឹងប្រកាសជាផ្លូវការ​នៅ​ក្នុងព្រឹត្តិការណ៍ MWC 2019 ដើមឆ្នាំក្រោយឯណោះ ជាមួយការបំពាក់មកជាមួយកាមេរ៉ាមុខ ខុសទំនង។  អ្វីដែលប្លែកនោះគឺ ស្មាតហ្វូននេះមានអេក្រង់ប្លែកខុសពីស្មាតហ្វូនដទៃ ដោយកាមេរ៉ាអាចដាក់នៅពីចំហៀងជ្រុងខាងលើវិញ មិនដាក់នៅចំ​កណ្តាល​ដូចគេ​ឯងនោះទេ ហើយនិយាយតាមត្រង់ វាអាក្រក់មើលមែនទែន។ ទាំងរូបភាពខាងក្រោយ ខាងមុខ និងវីដេអូ ត្រូវបានបែកធ្លាយ​ព្រម​គ្នា​ម្តងទៀត ហើយយើងក៏បានឃើញថាវាមានកាមេរ៉ាក្រោយចំនួន 2 គ្រាប់ផងដែរ និងទ្រនាប់ស្កេនម្រាមដៃនៅក្រោមនោះ។ មិត្តអ្នកអាន អាចមើលរូបភាព និងវីដេអូខាងក្រោមនេះ ដើម្បីដឹងច្បាស់ពីរូបរាងរបស់វា។

 

វីដេអូខាងក្រោម៖

 

 

សរុបមក រូបភាព និងវីដេអូបែកធ្លាយបន្ថែមរបស់ស្មាតហ្វូនរបស់ ASUS ដែលគេសន្និដ្ឋានថាជា ZenFone 6 នោះ មានអេក្រង់ប្លែក​ខុស​ពី​ស្មាតហ្វូនដទៃ ដោយយើងបានឃើញកាមេរ៉ារបស់វាដាក់នៅចំហៀងជ្រុងខាងលើវិញ ហើយយើងបានដឹងច្បាស់ថានេះជា​ការ​ពិត មិនមែនជាការកាត់តនោះទេ រីឯថ្ងៃដាក់បង្ហាញ អាចនៅក្នុងព្រឹត្តិការណ៍ MWC ដើមឆ្នាំ 2019 ខាងមុខ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ទូរស័ព្ទ