CAMBO REPORT

Popup Advertising5 seconds

Xiaomi Mi 9 អាចនឹងមាន​កាមេរ៉ា​ក្រោយ​ឡើង​ដល់ 3 គ្រាប់ និង​ប្រើ​បន្ទះ​ឈីប Snapdragon 8150 ជំនាន់​ថ្មី!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Mi 8 ជាស្មាតហ្វូនដែលស្ថិតនៅក្នុង​លំដាប់​កំពូល របស់​ក្រុមហ៊ុន Xiaomi ដែល​បាន​ប្រកាស​ចេញ ជា​ផ្លូវការ កាល​ពី​ចុង​ខែ​ឧសភា ឆ្នាំ ២០១៨ កន្លងទៅ ដោយ​វា​មាន​អេក្រង់​លាត រំលេច​ថ្ងាស​ឆក បែបទ្រវែង​និង​មាន​បំពាក់​កាមេរ៉ា​ខាងក្រោយ ជាកាមេរ៉ាភ្លោះ ដែល​រចនាបថមួយតួខ្លួនរបស់ Mi 8 នេះ គឺស្ទើរតែដូចគ្នា ទាំងស្រុងជាមួយទូរសព្ទ iPhone X របស់ Apple។ ចំពោះកម្លាំង​ម៉ាស៊ីន​ស្មាតហ្វូន​នេះវិញ គឺវាប្រើប្រាស់បន្ទះឈីបលេខ Snapdragon 845 ដែលជាឈីបខ្លាំង ជំនាន់ចុងក្រោយរបស់ Qualcomm មិន​ចាញ់​ស្មាតហ្វូន​កំពូលៗ នៃក្រុមហ៊ុនដទៃឡើយ។

យ៉ាងណា នៅក្នុងពេលនេះ យើងក៏ទទួលបានដំណឹងថ្មីមួយ ពីប្រភពលេចធ្លាយ ពាក់ព័ន្ធនិងចំនុចចំនួន ២ លើ​ស្មាតហ្វូន​ដែល​ត្រៀម​ស្នង​តំណែង​បន្តពី Mi 8 នោះ​គឺ​ម៉ូឌែល Mi 9។ ចង់ដឹង​ទេ​ថា ចំនុចទាំង​នោះ ជាអ្វី? យើង​នឹងបង្ហាញដូចខាងក្រោម៖

 

•    កាមេរ៉ា

 

សព្វថ្ងៃនេះ មានបណ្តាក្រុមហ៊ុនផលិតស្មាតហ្វូនធំៗមួយចំនួន បានព្យាយាមតម្លើងកាណុងកាមេរ៉ាខាងក្រោយ ទៅលើទូរសព្ទ​ជំនាន់​ថ្មី​របស់​ពួកគេ ពីកាមេរ៉ា ១ គ្រាប់ ឡើងមកកាមេរ៉ា ២ គ្រាប់, ពីកាមេរ៉ា ២គ្រាប់ ឡើងមកកាមេរ៉ា ៣ គ្រាប់ ខណៈដែលក្រុមហ៊ុនខ្លះ ហ៊ាន​ហក់លោត ជាមួយការតម្លើងកាណុងកាមេរ៉ាដល់ទៅ ៤ គ្រាប់ ផងក៏មាន។ ជាក់ស្តែង សម្រាប់ទូរសព្ទមិនទាន់ចាប់កំណើត Mi 9 នេះ ត្រូវបានប្រភពជាច្រើន រំពឹងថា Xaiomi អាចនឹងតម្លើងកាមេរ៉ាខាងក្រោយ ៣ គ្រាប់ មិនអោយចាញ់តែមគេនោះទេ។

 

•    បន្ទះឈីប

 

គួររំលឹកម្តងទៀតថា កម្លាំងម៉ាស៊ីនលើទូរសព្ទម៉ូឌែល Mi 8 ត្រូវបានក្រុមហ៊ុន Xiaomi ធ្វើការបំពាក់បន្ទះឈីបខ្លាំង  Snapdragon 845 ដែលវានឹងជួយច្រើន ទៅលើការប្រើប្រាស់ អោយបានប្រសើរ និងអាចលេងហ្គេមក្រាហ្វិចធំៗ បានរលូន មិនអោយ​ទាស់​ចិត្ត​ឡើយ។ ឥលូវនេះ ក៏ស្រាប់តែមានប្រភពថ្មីមួយ បានបង្ហាញការសន្មត់អោយដឹងថា ចំពោះទូរសព្ទម៉ូឌែល Mi 9 នេះ អាចនឹងទទួល​បាន​ការ​បំពាក់បន្ទះឈីប Snapdragon 8150 (7nm) ជំនាន់ថ្មី (ជាឈីបដែលយើងធ្លាប់សំដៅទៅលើលេខ Snapdragon 855 កាល​ពីពេលកន្លងមកនោះ)។ សម្រាប់ឈីប Snapdragon 8150 នេះ គឺកំពុងស្ថិតនៅក្រោមការអភិវឌ្ឈន៍នៅឡើយទេ ប៉ុន្តែវាអាច​នឹង​ត្រូវ​ក្រុមហ៊ុន Qualcomm ប្រកាសចេញ ជាផ្លូវការ នៅក្នុងពេលឆាប់ៗខាងមុខនេះ។ អ្វីដែលសំខាន់នោះ គឺថាបន្ទះឈីប Snapdragon 8150 (7nm) ក៏ត្រូវបានបំពាក់លើស្មាតហ្វូនអេក្រង់កោងអាចបត់បានដំបូងគេ ម៉ូឌែល Flexpai របស់ក្រុមហ៊ុន Royole  ដែលត្រៀមនឹងចេញលក់ នៅខែធ្នូ ខាងមុខ ផងដែរ។

សរុបមក នេះពិតជាដំណឹងល្អមួយ សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន ជាពិសេសអ្នកគាំទ្ររបស់ Xaiomi ផ្ទាល់ទាំងអស់ ប្រសិន​បើ​វា​នឹង​ក្លាយ​ជា​ការពិត។ យ៉ាងណា យើងក៏មិនទាន់ហ៊ានសន្មត់ ឬអះអាងអោយប្រាកដ នៅពេលនេះ បង្ហាញដល់ប្រិយមិត្តអ្នកអាន ថាវា​នឹង​ដូច​អ្វីដែល​គេ​បាន​រំពឹងពីខាងលើ ឬក៏អត់នោះដែរ ដើម្បីអោយកាន់តែច្បាស់ មានតែរង់ចាំតាមដាន ប្រភពផ្លូវការពី Xiaomi តែ​ប៉ុណ្ណោះ ទើបអស់ចិត្ត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: WCCF Tech Tag: ទូរស័ព្ទ