CAMBO REPORT

Popup Advertising5 seconds

បន្ទះឈីប Helio P70 នឹង​ត្រៀម​​បំពាក់​​លើ​​ស្មាតហ្វូន​​ជំនាន់​​ថ្មី​របស់ Realme

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សម្រាប់ប្រិយមិត្តភាគច្រើន ពិតជាបាន​ដឹង​​ហើយ​​ថា ក្រុមហ៊ុន Realme គឺជា​​ប្រ៊េន​ថ្មី​មួយ បំបែក​​ខ្លួន​​ពី OPPO ដោយ​​រហូត​​មក​​ដល់​ពេល​​នេះ Realme បាន​​ផលិត​​ចេញ​ស្មាត​ហ្វូន​​ដាក់​លក់​នៅ​លើ​ទីផ្សារ បាន​ចំនួន ៤ ម៉ូឌែល រួច​ហើយ រួមមាន Realme 1, Realme 2, Realme C1 និង​ចុង​ក្រោយ​គេ Realme 2 Pro។ ចំពោះ​ទូរសព្ទ​ទាំង​នេះ សុទ្ធសឹង​តែ​មាន​លក្ខណៈ​សម្បត្តិ និង​កម្លាំង​ម៉ាស៊ីន អាច​ទទួល​​យក​​បាន រីឯតម្លៃទៀតសោត ក៏សមរម្យ ល្មមក្នុងការពិចារណាទិញ យកមកប្រើប្រាស់ ផងដែរ។

យ៉ាងណា សូមធ្វើការបញ្ជាក់បន្តិចថា ចំពោះស្មាតហ្វូន Realme ទាំង ៤ ម៉ូឌែលនេះ គឺប្រើប្រាស់បន្ទះឈីបលេខ ខុសៗគ្នា (លើក​លែង​តែ Realme 2 & C1) ដែលយើងនឹងបង្ហាញដូចខាងក្រោម៖

 

•    Realme 2 Pro ប្រើប្រាស់បន្ទះឈីប Snapdragon 660 (14 nm)

•    Realme C1 ប្រើប្រាស់បន្ទះឈីប Snapdragon 450 (14 nm)

•    Realme 2 ប្រើប្រាស់បន្ទះឈីប Snapdragon 450 (14 nm)

•    Realme 1 ប្រើប្រាស់បន្ទះឈីប Helio P60 (12 nm)

 

ប៉ុន្តែអ្វី​ដែល​យើង​ទើប​នឹង​ទទួល​បាន និងចង់បង្ហាញដល់ប្រិយមិត្តអ្នកអាន ទាំងអស់គ្នានោះ គឺថាកាលពីពេលថ្មីៗនេះ លោក Madhav Sheth ដែលជា CEO របស់ Realme បានប្រកាសបង្ហាញថា បន្ទះឈីប Helio P70 (12nm) នឹងត្រូវ​បាន​បំពាក់​នៅ​លើ​ស្មាតហ្វូន​ជំនាន់​ក្រោយ របស់ក្រុមហ៊ុនលោក។ ចំពោះឈីបនេះដែរ មាន CPU ចំនួន ៨ គ្រាប់ ដោយ ៤ គ្រាប់ ជាប្រភេទ Cortex-A73 អាចរត់ក្នុងល្បឿន 2.1GHz ឯ ៤ គ្រាប់ទៀត ជាប្រភេទ Cortex-A53 អាចរត់ក្នុងល្បឿន 2GHz និងមាន GPU Mali G72។ តាមរបាយការណ៍បានបន្ថែមទៀតថា ទូរសព្ទ Realme ជំនាន់ថ្មី នឹងមានដំណើការ AI លឿនជាងមុនចន្លោះពី 10% ទៅ 30% ដោយ​ក្នុងនោះ ក៏រួមបញ្ចូលទាំងមុខងារ Voice Assistants និង Face Unlock ជាដើម។ ក្រៅពីនេះ វានឹងបង្កើនភាពប្រសើរ​ទៅ​លើ​ផ្នែក​កាមេរ៉ា ដូចជា Portrait Mode, Scene Recognition និង Face Optimization។

អញ្ចឹងសរុបមកវិញ ចំពោះបន្ទះឈីប Helio P70 ដែលក្រុមហ៊ុន Realme ត្រៀមបំពាក់សម្រាប់ស្មាតហ្វូនជំនាន់ក្រោយ របស់​ពួក​គេ​នេះ គឺវាពិតជាមានសមត្ថភាពល្អប្រសើរ ដែលល្មមក្នុងការប្រើប្រាស់ទូទៅ និងជាពិសេស វាមានជួយច្រើន ទៅលើការ​ទ្រទ្រង់​កាមេរ៉ា​ភ្លោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: GSMArena Tag: ទូរស័ព្ទ