CAMBO REPORT

Popup Advertising5 seconds

កុំ​ភ្លេច​ចូល​រួម​ព្រឹត្តិការណ៍​តាំង​បង្ហាញ​ផលិត​ផល​ថ្មី MSI THIN & POWERFUL EVENT នៅ​ហាង CHANTRA COMPUTER

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

MSI គឺជាប្រេនដែលនាំមុខគេមួយលើការផលិត Gaming Hardware ដែលមានដូចជា Gaming Laptop, Prestige Series, Motherboard, Graphic Card និង Monitor សម្រាប់ Gamer, Modders និង Overclockers។ សម្រាប់ Laptops ទាំងប៉ុន្មានស៊េរី ដែលអ្នកនឹងបានឃើញ នៅខាងក្រោម ត្រូវបានបំពាក់នូវលក្ខណៈពិសេសៗ ដែលកំពុងពេញនិយម។ ពួកវាមានទំងន់ស្រាល និងងាយស្រួលយកតាមខ្លួន ជាមួយអេក្រង់លាតធំ ដែល MSI បានកំណត់ស្តង់ដារមួយ មានឈ្មោះថា Thin Bezel។

នៅថ្ងៃសៅរ៍ទី ១០ ខែវិច្ឆិកា ឆ្នាំ ២០១៨ ខាងមុខ ក្រុមហ៊ុន MSI សហការជាមួយហាង Chantra Computer នឹងរៀបចំ ការតាំងបង្ហាញបច្ចេកវិទ្យា និងផលិតផលថ្មី ដែលហៅថា “Thin & Powerful Event” ដោយរួមមានការដាក់បង្ហាញ កុំព្យូទ័រសម្រាប់ លេងហ្គេមស៊េរី GS65 Stealth Thin បំពាក់ដោយ GTX GeForce GTX1070 Max-Q ជាកុំព្យូទ័រ ដែលមានកំរាស់ស្តើង និងស៊េរី GE75 Raider ហើយទាំងពីរមូឌែលលនេះ ប្រើប្រាស់បច្ចេកវិទ្យា Thin Bezel 144Hz/3ms ជាប្រភេទ IPS Display។ នៅមានម៉ូឌែល GF63 មួយទៀត ក៏មានកំរាស់ស្តើង និងស្រាលផងដែរ ដែលប្រើប្រាស់ GTX GeForce GTX1050Ti Max-Q, ជា Thin Bezel មានទំងន់ត្រឹមតែ 1.86kg ដែលងាយស្រួលសម្រាប់ Gamers ក្នុងការយកតាមខ្លួន។

ចំណែកឯ MSI Prestige Series ត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ Content Creator, Photographer, Designers, ឬក៏ 3D Animators។ ដោយម៉ូឌែល P65 ត្រូវបានបង្កើតឡើង សម្រាប់ Creators ជាជាង Gamers ដែលវាប្រើប្រាស់ស៊ីភីយូ 8th Gen Intel® CoreTM i7 processor, NVIDIA® GeForce® GTX 1060/1070 វាមានសមត្ថភាពខ្ពស់ ជាមួយប្រព័ន្ធត្រជាក់ Cooler Boost Trinity ហើយវាមានលក្ខណៈសម្បត្តិ ល្អប្រសើរបើប្រៀប ជាមួយផលិតផលផ្សេងៗ ដោយវាអាច រក្សាដំណើរការ បានល្អ។ P65 នេះមានកំរាស់ 17.9mm ទំហំអេក្រង់ 15.6 អ៊ីញ និងមានទំងន់ 1.8kg ហើយថ្មរបស់វា ប្រើបានរហូតដល់ ៨ ម៉ោង សម្រាប់ការងារធម្មតា។

ចំណែកឯម៉ូឌែល PS42 វិញ វាពិតជាស្រាលមែនទែន ដោយវាមានទម្ងន់ ត្រឹមតែ 1.19kg ហើយមានកំរាស់ 57mm ជា thin bezel មានទំហំអេក្រង់ 14 អ៊ីញ ហើយអាចបង្ហាញរូបភាព ក្នុងកម្រិត FHD ជាប្រភេទ IPS-Level panel, មានស៊ីភីយូ Intel 8th gen processor, VGA NVIDIA GeForce MX150/UMA/1050 ស្រោបដោយអាលុយមីញ៉ូម ពណ៌ទឹកប្រាក់។ វាក៏មានបច្ចេកវិទ្យា Fingerprint Sensor នៅផ្នែកខាងស្តាំ Touchpad និងមានថ្មកាន់បាន រហូតដល់ ១០ ម៉ោង ហើយក៏មានបំពាក់មក ជាមួយបច្ចេកវិទ្យា Cooler Boost 3 ផងដែរ។

ក្រៅពីកុំព្យូទ័រ MSI ក៏មាន Motherboards ស៊េរីថ្មី Intel Z390 chipset ដែលប្រើជាមួយស៊ីភីយូ 9th Generation Intel® Core™ Processors សម្រាប់អ្នកប្រើកម្មវិធីធំៗ និង Gamer ជាលក្ខណៈអាជីពផងដែរ។ MEG Series Motherboard ត្រូវបានរចនាឡើង សម្រាប់លេងហ្គេមធំៗ (Hardcore Gaming), Extreme Overclocking, និងមានសមត្ថភាពខ្ពស់ លើស MSI Enthusiast GAMING ហើយមានសមត្ថភាព ស្មើនឹងពីរដងនៃ Z390 នៅក្នុង MEG series-GODLIKE និង ACE។

 

MSI ក៏បានសហការបង្កើតក្រុមជាមួយនឹង Ubisoft ក្នុងគោលបំណង ផ្តល់ជូនបទពិសោធន៍ ក្នុងការលេងហ្គេម ជាមួយ Gaming Motherboard និង Gaming Monitor ដ៏អស្ចារ្យ។ ចំពោះ Assassin’s Creed Odyssey Game Bundle នឹងមានបន្តរហូតដល់ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៨ សម្រាប់អតិថិជនដែលទិញ MSI Z390 / X470 Gaming Motherboard ឬ Monitor ដោយលោកអ្នក នឹងទទួលបាន Digital standard edition of Assassin’s Creed Odyssey ដោយឥតគិតថ្លៃ។

សម្រាប់ផ្នែក Graphic Card វិញ ក្រុមហ៊ុន MSI បានលក់ចេញ ដល់ទៅ ៨ លានគ្រាប់ កាលពីឆ្នាំមុន ហើយឥឡូវនេះ ក្រុមហ៊ុនពិតជាមាន មោទនភាពក្នុងការ ចែករំលែកជាមួយអ្នកទាំងអស់គ្នា នូវភាពរំភើបរីករាយ ក្នុងការមកដល់នៃ GeForce® RTX 20 series GPUs ស៊េរីថ្មី។

 

ក្រាហ្វិចថ្មី RTX GPUs ត្រូវបានធ្វើការកែឆ្នៃឡើងវិញ និងកំណត់នូវខ្សែបន្ទាត់ថ្មីនៃសមត្ថភាព ដោយវាត្រូវបានបង្កើតឡើង ដោយ NVIDIA Turing™ GPU Architecture និងធ្វើការផ្លាស់ប្តូរ ជាថ្មីជាមួយ NVIDIA RTX platform ។ Graphic Card ស៊េរីថ្មីនេះ បាននាំមកជាមួយនូវ Real-Time Ray Tracing, Artificial Intelligence, និង Programmable Shading។ វាមិនមែនគ្រាន់តែជារបៀប នៃការទទួលបានបទពិសោធន៏ថ្មី ទាំងស្រុងប៉ុណ្ណោះទេ តែវាក៏ជា PC Gaming Experience ដែលគ្មានដែនកំណត់ដែរ។

 

MSI THIN & POWERFUL EVENT នេះ បើកទូលាយជូនអតិថិជន ដោយអាចចូលរួមដោយសេរី ហើយលោកអ្នក ក៏មានឱកាសឈ្នះរង្វាន់ផងដែរ ពីក្រុមហ៊ុន MSI និង Chantra Computer។ ជាពិសេសទៅទៀតនោះ លោកអ្នកក៏អាចសាកល្បង ជាមួយនឹងផលិតផលថ្មីៗ ពីក្រុមហ៊ុន MSI ផងដែរ។ អញ្ចឹងដល់ថ្ងៃនោះ កុំភ្លេចចូលរួម ទាំងអស់គ្នាផងណា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: MSI Tag: កុំព្យូទ័រ