CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​កម្មវិធី​កាត់​វីដេអូ​ជា​កង់​ៗ ដើម្បី​បង្ហោះ​ក្នុង Instagram Stories

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Facebook និង Instagram ដូចមិត្តអ្នកអានដឹងស្រាប់ហើយថា វាមានម្ចាស់តែមួយនោះទេ។ ដូច្នេះហើយទាំងមុខងារ របៀបប្រើប្រាស់ ក៏ដូចគ្នាដែរ គ្រាន់តែមានការ ខុសគ្នាបន្តិចបន្ដួចប៉ុណ្ណោះ ដូចជាការ Post Status រីឯ Instagram វិញនោះ ដូចដឹងស្រាប់ហើយ បានតែ Post ជារូបភាពនិង Stories ប៉ុណ្ណោះ។ កម្មវិធី Instagram គឺជាបណ្តាញសង្គម ដែលភាគច្រើនជាយុវវ័យ ចូលចិត្តប្រើប្រាស់វា ហើយក៏ជាកម្មវិធីមួយ ដ៏ល្អសម្រាប់ អ្នកជំនាញខាងថតរូប ដើម្បីបង្ហាញរូប ដែលបានថតផ្សេងៗ ទៅដល់ពិភពលោក។

សព្វថ្ងៃនេះ ប្រជាប្រិយភាពនៃការនិយមលេងកម្មវិធី Instagram នៅទូទាំងពិភពលោក គឺមានចំនួន កើនឡើងច្រើន គួរអោយ កត់សម្គាល់ សូម្បីតែនៅ ប្រទេសយើង ក៏មានអ្នកលេង បណ្តាញសង្គមមួយនេះ ច្រើនគួរសមផងដែរ។ ម្យ៉ាងវិញទៀត Instagram តែងតែ មានកំណែ Update ថ្មីៗរហូត ដែលធ្វើអោយអ្នកប្រើប្រាស់ មានភាពអារម្មណ៍ថាប្លែក នៅក្នុងការ លេងកំសាន្ត។ បើនិយាយពីការ បង្ហោះវីដេអូក្នុង Stories វិញ កម្មវិធី Instagram អនុញ្ញាតឲ្យអ្នក ប្រើប្រាស់បង្ហោះ បានត្រឹមតែ 15 វិនាទីប៉ុណ្ណោះ ដូច្នេះអ្នកប្រើមិនអាចបង្ហោះវីដេអូ លើសពីនេះបានទេ តែយើងមានវិធីកាត់ វីដេអូរយៈពេល របស់អ្នក ឲ្យដាច់កង់ៗ ដើម្បីបង្ហោះទៅ មើលបានគ្រប់ឈុតឆាក។ 

 

អ្នកអាចប្រើប្រាស់កម្មវិធីមួយមានឈ្មោះថា Long Stories ដែលអ្នកអាចទាញយក បាន សម្រាប់ប្រព័ន្ធ ប្រតិបត្តិការ Android និង iOS ។ អ្នកអាចប្រើប្រាស់កម្មវិធីនេះ ដើម្បីកាត់វីដេអូរបស់អ្នក ទៅជាច្រើនវីដេអូ ដោយបែងចែក 15 វិនាទី ក្នុងមួយវីដេអូ ដូច្នេះវីដេអូដែលមាន រយៈពេល 30 វិនាទី នឹងចែកជា 2 ហើយអ្នកអាចបង្ហោះវា ជាបន្តបន្ទាប់បាន ដើម្បីឲ្យអ្នក Follow បានឃើញវីដេអូទាំងនោះ ដោយគ្រាន់តែ កាត់ជា 2 ប៉ុណ្ណោះ។ 

 

សរុបមក ដូចយើងបានរៀបរាប់ខាងលើនេះ អ្នកដែលមានវីដេអូវែង លើសពី 15 វិនាទី មិនអាច បង្ហោះចូលក្នុង Stories របស់ Instagram បានទេ ទាល់តែប្រើប្រាស់ កម្មវិធីដែលយើងបានណែនាំ ខាងលើនេះ ដើម្បីកាត់វីដេអូជាកង់ៗ សម្រាប់បង្ហោះទើបបាន ដូច្នេះអ្នកអាច ដោនឡូដយកទៅប្រើប្រាស់ បានដោយឥតគិតថ្លៃពី Play Store និង App Store។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: App Store, Play Store Tag: កម្មវិធី-ហ្គេម