CAMBO REPORT

Popup Advertising5 seconds

Galaxy Note 9, S9 & S9+ នឹង​អាច​តម្លើង​ទៅ Android Pie ជំនាន់ Beta នៅក្នុង​ខែ​មករា​ខាង​មុខ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Samsung ទើប​នឹង​ប្រកាស​បង្ហាញ​ជា​ផ្លូវការ នូវ​ទូរសព្ទ​មាន​អេក្រង់​កោង អាច​បត់​ចូល​គ្នា​បាន និង​ដំបូង​បង្អស់​របស់​ពួក​គេ នៅ​ក្នុង​ព្រឹត្តិការណ៍ Samsung Developer Conference សម្រាប់​ចុង​ឆ្នាំ 2018 នេះ។ ចំពោះអេក្រង់ស្មាតហ្វូននេះដែរ ត្រូវបាន Samsung អោយឈ្មោះហៅថា Infinity Flex Display ជាមួយការបំពាក់ទំហំ 7.3 អ៊ីញ ជាប្រភេទ OLED ដែលទំហំនេះ សឹងតែ​ក្លាយ​ជា​ថេប្លេតខ្នាត Mini មួយបាត់ទៅហើយ។

ក្រៅពីការបង្ហាញស្មាតហ្វូនមានអេក្រង់បត់នេះ Samsung ក៏បានណែនាំ UI ជំនាន់ថ្មី (ចេញមកជំនួស Samsung Experience) ដែល​ខាងក្រុមហ៊ុន បានអោយឈ្មោះហៅមួយនឹងគេដែរថា One UI និងបង្ហើបពីអនាគតរបស់មុខងារ Bixby ផងដែរ។ ប៉ុន្តែ​​អ្វី​ដែល​ជាក្តីរីករាយមួយ សម្រាប់ផ្គាប់ចិត្តអ្នកប្រើប្រាស់ទៀតនោះ គឺថាក្រុមហ៊ុន Samsung បានធ្វើការដាក់​ចេញកំណែអាប់ដេតលើ​ប្រព័ន្ធ​ប្រតិបត្តិការណ៍ Android 9.0 Pie ជាជំនាន់សាកល្បង (Beta Program) សម្រាប់ស្មាតហ្វូន Galaxy ចំនួន 3 ម៉ូឌែល ផងដែរ រួមមាន Galaxy Note 9, Galaxy S9 និង Galaxy S9+។ ពិតមែនហើយ ទូរសព្ទទាំងនេះ នឹងទទួលបានកំណែអាប់ដេត​មុន​ម៉ូឌែល Galaxy ផ្សេងៗទាំងអស់ ដោយចំពោះកាលបរិច្ឆេទ ខាង Samsung បានបញ្ជាក់អោយដឹងថា នឹងធ្លាក់មកដល់ នៅក្នុង​ខែ​មករា ដើមឆ្នាំ 2019 ខាងមុខ។ សម្រាប់កំណែអាប់ដេតនេះ អ្នកនឹងទទួលបាន UX ជំនាន់ថ្មី ដែលគេអោយឈ្មោះថា “New Galaxy UX”  ជាមួយការផ្លាស់ប្តូរ មុខមាត់ថ្មីទាំងនៅក្នុង Settings និង Menu, មុខងារ Dark Mode ថ្មី, ផ្ទាំង Interface លើកម្មវិធី ដូចជា Dialer, Messages, Clock, Calendar និងផ្សេងៗ មួយចំនួនទៀត កាន់តែទាក់ចិត្ត ប្លែកភ្នែកជាងមុន រួមទាំងមុខងារ បញ្ជា​លើ​អេក្រង់ ផងដែរ។

អញ្ចឹង នេះពិតជាដំណឹងល្អមួយហើយ ចំពោះម្ចាស់ស្មាតហ្វូន Galaxy Note 9, Galaxy S9 និង Galaxy S9+ ដែលនឹងបាន​ភ្លក្ស​រស​ជាតិ ប្រព័ន្ធប្រតិបត្តិការណ៍ Android 9.0 Pie ជាជំនាន់សាកល្បង (Beta Program) បានមុនម៉ូឌែល Galaxy ផ្សេងៗ ក៏ដូចជា​ការ​ទទួលយកនូវ​បទពិសោធន៍ថ្មីៗ ពីកំណែអាប់ដេតនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: ទូរស័ព្ទ