CAMBO REPORT

Popup Advertising5 seconds

Samsung បង្ហើបពី​ម៉ូត​ថ្ងាស​ឆក​ចំនួន 3 ប្រភេទ​ ដែល​ត្រៀម​បំពាក់​លើ​ស្មាតហ្វូន​ជំនាន់​ក្រោយ​របស់​ខ្លួន

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

អ្នកណាៗក៏ដឹងដែរថា Samsung បានប្រកាន់​ខ្ជាប់​ប្រពៃណី មិន​ចុះ​ចូល​ការ​បំពា​ក់​ថ្ងាសឆក លើក្បាល ដូចក្រុមហ៊ុន​ផលិត​ស្មាតហ្វូន Android មួយ​ចំនួនឡើយ ជាពិសេសទៅលើក្រុមហ៊ុន Apple ដែលជា​គូប្រជែង​ដ៏​ធំ​របស់​ខ្លួន។ ចំនុចនេះហើយ បានធ្វើ​អោយ​អ្នក​គាំទ្រ​របស់ Samsung សប្បាយចិត្តខ្លាំង ចំពោះការអនុម័ត្តបែបនេះ ព្រោះមានអ្នកប្រើប្រាស់ មិនតិចនោះទេ ដែលមិនពេញចិត្ត ជាមួយរចនាបថម៉ូតឆកលើក្បាល។

លើសពីនោះ Samsung ក៏ធ្លាប់ឌឺដងគូប្រជែងរបស់ខ្លួន តាមរយៈការចេញវីដេអូខ្លីៗ ដែលប្រិយមិត្តភាគច្រើន ប្រហែលជាធ្លាប់​បាន​ទស្សនា ផងដែរ។

 

ប៉ុន្តែគ្រប់យ៉ាង គ្មានអ្វីស្ថិតថេរនោះទេ ព្រោះជាក់ស្តែង កាលពីយប់មិញនេះ ក្នុងព្រឹត្តកាណ៍ Samsung Developer Conference ជាកម្មវិធីបង្ហើយចុងក្រោយ ប្រចាំឆ្នាំ 2018 ក្រុមហ៊ុន Samsung បានធ្វើការបញ្ចេញ Slide មួយផ្ទាំង ដោយបង្ហាញពីអេក្រង់ 4 ទម្រង់ដូចគ្នា ប៉ុន្តែនៅលើអេក្រង់ចំនួន 3 គឺមានរំលេចរចនាបថឆក 3 ប្រភេទខុសគ្នា ដែលត្រៀមនឹងបំពាក់ នៅលើស្មាតហ្វូន ក្នុង​ពេលអនាគត។ បើរាប់ពីឆ្វេងមក គឺទី 1 ជាអេក្រង់ឈ្មោះ Infinity-U (មានម៉ូតឆកជាអក្សរ U), ទី 2 ជាអេក្រង់ឈ្មោះ Infinity-V (មានម៉ូតឆកជាអក្សរ V), ទី 3 ជាអេក្រង់ឈ្មោះ Infinity-O (មានម៉ូតឆកជាអក្សរ O) ដែលម៉ូតនេះចម្លែកជាងគេ  ដូចដែលអ្នកបាន​ឃើញក្នុងរូបស្រាប់។ ចំណែកអេក្រង់ចុងក្រោយ មានឈ្មោះថា New Infinity ដែលជាអេក្រង់លាត គ្មានឆក ដោយវាអាច​នឹង​ត្រូវ​បំពាក់​​លើ​ស្មាតហ្វូន​កម្រិត Flagship ដូចជាត្រកូល Note និង S ជាដើម។

យ៉ាងណា សម្រាប់ប្រភេទអេក្រង់ Infinity-U, Infinity-V និង Infinity-O ដែលមានម៉ូតឆកខុសគ្នានោះ ត្រូវបានគេរំពឹងថា វាអាច​នឹង​ត្រូវ​បំពាក់នៅលើស្មាតហ្វូនក្នុងកម្រិត Mid-range ស្ថិតក្នុងត្រកូលអក្សរណាមួយ ក៏ថាបាន ព្រោះខាង Samsung មិនបាន​បញ្ជាក់​លើ​ចំនុចនេះ នៅឡើយទេ។ ចុះប្រិយមិត្តយល់បែបណាដែរ បើសិនរចនាបថថ្ងាសឆក កើតឡើងលើទូរសព្ទ Galaxy ពិត​មែន?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: ទូរស័ព្ទ