CAMBO REPORT

Popup Advertising5 seconds

Xiaomi ទទួល​បាន​អជ្ញាបណ្ណ ព្រម​ទាំង​ធ្វើ​ការ​សម្ភោធ និង​ប្រកាស​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើងហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រោយពីសាងឈ្មោះល្បីល្បាញនៅក្នុងទីផ្សារស្មាតហ្វូន នៅបណ្តាប្រទេស​ ជាច្រើននៅជុំវិញពិភពលោកមក ពេលនេះ Xiaomi ក៏បានបោះទុនឈានជើង ចូលក្នុ្ងងទីផ្សារប្រទេសកម្ពុជាវិញម្តង។

 


ការទទួលបានអជ្ញាបណ្ណ ព្រមទាំងធ្វើការសម្ភោធបង្ហាញខ្លួនជាផ្លូវការ របស់ Xiaomi នេះធ្វើឡើងកាលពីល្ងាចថ្ងៃទី 8 វិច្ឆិកា នៅឯសណ្ឋាគារសុខាភ្នំពេញ ដោយមានការ ចូលរួមពីតារាតំណាង និងភ្ញៀវកិត្តិយសជាច្រើន។

 


ក្នុងកម្មវិធីនោះដែរ Xiaomi មានការដាក់បង្ហាញ នូវផលិតផលថ្មីៗរបស់ខ្លួន ដោយអនុញ្ញាតឲ្យ អ្នកចូលរួមអាចធ្វើការ តេស្តសាកល្បងបាន ការថ្លែងសន្តរកថាពីសំណាក់ អ្នកតំណាងក្រុមហ៊ុន Xiaomi ប្រចាំក្នុងប្រទេសកម្ពុជា មានការសម្តែងរបាំខ្មែរ ការទទួលទានអាហារ និងការចាប់ឆ្នោតផ្សង សំណាងពីសំណាក់ អ្នកចូលរួមនៅទីនោះផងដែរ។

 


គួរបញ្ជាក់ផងដែរថា Xiaomi ជាស្លាកសញ្ញាផលិតផលធំ មួយរបស់ប្រទេសចិន ដែលត្រូវបានផលិតឡើង យ៉ាងយកចិត្តទុកដាក់ មានគុណភាពខ្ពស់ បំពាក់ជាមួយនឹង បច្ចេកវិទ្យាទំនើបៗទាន់សម័យ រចនាបថរូបរាងស្រស់ស្អាត និងជាពិសេសនោះ វាក៏មានតម្លៃសមរម្យជាងគេផងដែរ។

 

 

នេះអាចជាដំណឹងល្អមួយសម្រាប់ អតិថិជន ឬ Fan របស់ Xiaomi ព្រោះពេលនេះ យើងមានតំណាង ចែកចាយធំនៅក្នុង ប្រទេសយើងហើយ ដោយអ្នកនឹងកាន់តែ មានទំនុកចិត្តខ្ពស់ក្នុងការជាវ ផលិតផលរបស់ Xiaomi ជាមួយនឹងគុណភាព តម្លៃនិងការ ធានាបានត្រឹមត្រូវទៀតផង។

 

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Xiaomi Cambodia Tag: ទូរស័ព្ទ