CAMBO REPORT

Popup Advertising5 seconds

Apple មាន​គម្រោង​នាំ​យក​មុខងារ​ពី iOS ទៅ​បញ្ចូល​ក្នុង MacOS ឲ្យ​បាន​កាន់​តែ​ច្រើន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

របាយការណ៍លេចធ្លាយថ្មី ទើបនឹងត្រូវបានចុះផ្សាយ អំពីគោលដៅរបស់ក្រុមហ៊ុន Apple ដែលកំពុងខិតខំ ធ្វើការរួមបញ្ចូល និងតភ្ជាប់ឲ្យកាន់តែជិតស្និទ្ធ រវាងប្រព័ន្ធប្រតិបតិ្តការ iOS និង MacOS នៅលើកុំព្យូទ័ររបស់ខ្លួន។ ហេតុដូច្នេះហើយ នៅក្នុងឆ្នាំ 2019 នាពេលខាងមុខនេះ ក្រុមហ៊ុន Apple នឹងអាចនាំយកមុខងារ ឬក៏លក្ខណៈពិសេស ជាច្រើនពី iOS (រួមទាំង Screen Time និង Siri Shortcuts) ទៅបញ្ចូនក្នុង MacOS ហើយនេះបើយោងទៅតាម ប្រភពសារពត៌មានពី 9to5Mac ផងដែរ។

ចំពោះរបាយការណ៍ដដែល ក៏បានបង្ហាញឲ្យឃើញថា កំណែអាប់ដេតថ្មីនេះ នឹងអាចត្រូវបានក្រុមហ៊ុន Apple ដាក់បង្ហាញ ក្នុងព្រឹត្ដិការណ៍ Worldwide Developers Conference (WWDC) នៅខែមិថុនា ឆ្នាំ 2019 ដែលជាផ្នែកនៃប្រព័ន្ធ MacOS ជំនាន់ទី 10.15 តែម្ដង។ សម្រាប់មុខងារ Screen Time គឺមានលក្ខណៈពិសេស ដូចនៅក្នុងប្រព័ន្ធ ប្រតិបត្តិការ iOS អញ្ចឹងដែរ ដោយនៅពេលលោកអ្នក ឈានដល់ម៉ោងកំណត់ ក្នុងការប្រើប្រាស់ កម្មវិធីណាមួយ ដែលត្រូវបានកំណត់ទុកជាមុន នោះអ្នកនឹងទទួលបានដំណឹង ហើយក៏មានជម្រើស ឲ្យបិទកម្មវិធីថែមទៀតផង។ 

 

លើសពីនេះទៅទៀត មុខងារថ្មី Siri Shortcuts ដែលទើបមាននៅលើ iPhone ក៏នឹងត្រូវបានក្រុមហ៊ុន Apple ដាក់បញ្ចូនទៅក្នុង MacOS នៅក្នុងពេល ឆាប់ៗនេះផងដែរ ដោយអនុញ្ញាតឲ្យ កម្មវិធីជាច្រើនទៀត ធ្វើការរួមជាមួយ Siri និងអាចឲ្យអ្នកប្រើប្រាស់ បង្កើតជាសំឡេងផ្លូវកាត់ សម្រាប់បញ្ជាកម្មវិធីណាមួយ ដែលអ្នកប្រើញឹកញាប់បំផុត។ ចំណែកឯអ្វីដែលគួរឲ្យ ចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺថារបាយការណ៍ថ្មី ពីសារពត៌មាន Bloomberg ក៏បានចុះផ្សាយថា ក្រុមហ៊ុន Apple កំពុងតែសិក្សាលើកម្មវិធី ដែលអាចដំណើរការបាន រួមទាំងនៅលើប្រព័ន្ធប្រតិបតិ្តការ iOS និងទាំងលើពពួកកុំព្យូទ័រ MacOS តែម្ដង។

សរុបមក ពិតប្រាកដណាស់ ការអនុញ្ញាតឲ្យកម្មវិធីរបស់ iOS អាចដំណើរការរួមគ្នាជាមួយ MacOS គឺជាមុខងារដ៏ពិសេសមួយ សម្រាប់អ្នកគាំទ្រ និងអតិថិជនដែលតែងតែ ប្រើប្រាស់ផលិតផលពីក្រុមហ៊ុន Apple ផងដែរ ក៏ប៉ុន្ដែគម្រោងថ្មីមួយនេះ ត្រូវបានគេរំពឹងទុកថា នឹងមិនមានវត្តមាន ក្នុងពេលឆាប់ៗនេះឡើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Mashable Tag: ទូរស័ព្ទ