CAMBO REPORT

Popup Advertising5 seconds

អគ្គនាយករង Lenovo បាន​បង្ហោះ​រូបភាព​គម្រូ​ប៉ុន្មាន​សន្លឹក​ថត​ចេញ​ពី​កាមេរ៉ា​ភ្នែក​បួន Z6 Pro ជំនាន់​ថ្មី មុន​ថ្ងៃ​ប្រកាស​ចេញ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុន Lenovo បានត្រៀមខ្លួនរួចជាស្រច ក្នុងការបញ្ចេញជាផ្លូវការ នូវស្មាតហ្វូនលំដាប់កំពូលជំនាន់ថ្មី ម៉ូឌែល Z6 Pro ដែល​នឹង​រៀបចំឡើងនៅថ្ងៃទី 23 ខែមេសា ឆាប់ៗនេះ ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។ យ៉ាងណា នាពេលកន្លងមក ក្រុមហ៊ុន Lenovo ក៏​ធ្លាប់​បានចែករំលែកនូវពត៌មានបន្ដិចបន្ដួច ផងដែរ ពាក់ព័ន្ធនឹងស្មាតហ្វូនមួយនេះ ដោយវានឹងមានភ្ជាប់មកជាមួយ បច្ចេកវិទ្យា​សេនស័រ​កាមេរ៉ាប្រភេទ HyperVision ថ្មី។

បន្ថែមពីនេះ ក៏មានប្រភពជិតស្និទ្ធមួយ បានបង្ហើបអោយដឹងថា Lenovo Z6 Pro អាចជាស្មាតហ្វូនដំបូងគេលើទីផ្សារ ដែលនឹង​នាំ​យក​មកនូវ សេនស័រកាមេរ៉ាទំហំធំដល់ទៅ 100 មេហ្គាភិចសែល។ សម្រាប់កាមេរ៉ាគោល គឺមានទំហំ 48 មេហ្គាភិចសែល ចំណែក​លេន​កាមេរ៉ាផ្សេងៗ យើងនៅមិនទាន់បានដឹងអ្វីអោយលម្អិត នៅឡើយទេ គឺមានតែរង់ចាំថ្ងៃប្រកាសពី Lenovo ដោយផ្ទាល់ តែ​ម្តង។

 

ដោយឡែក នៅក្នុងថ្ងៃនេះ ស្រាប់តែលោក Chang Cheng ជាអគ្គនាយករងប្រចាំក្រុមហ៊ុន Lenovo បានធ្វើការបង្ហោះរូបភាព​ប៉ុន្មាន​​សន្លឹក ដែលត្រូវបានថតចេញពីកាមេរ៉ា Lenovo Z6 Pro ជំនាន់ថ្មី ជាមួយប្លង់ពេលយប់ ប្លង់ពេលថ្ងៃ ប្លង់ពេលព្រះអាទិត្យរះ និងព្រះអាទិត្យលិច។ ដើម្បីកុំអោយខាតពេលយូរ ហើយចង់ដឹងថារូបភាពថតចេញពី Lenovo Z6 Pro មានគុណភាព​ច្បាស់​កម្រិត​ណា សូមធ្វើការទស្សនាដូចខាងក្រោម៖

 

•    ប្លង់ពេលយប់

 

 

•    ប្លង់ពេលថ្ងៃ

 

 

•    ប្លង់ពេលព្រះអាទិត្យរះ និងលិច

 

 

បន្ថែមពីនេះ យើងក៏បានឃើញវីដេអូដែលបង្ហាញពីសមត្ថភាពលើកាមេរ៉ា Lenovo Z6 Pro ផងដែរ៖

 

 

ផ្អែកទៅលើរូបភាព និងវីដេអូ ដែលយើងបានឃើញនេះ គឺថាកាមេរ៉ាក្រោយដែលមានភ្នែកបួន Lenovo Z6 Pro ពិតជាមាន​សមត្ថភាព ប្រសើរច្រើន ទាំងប្លង់ថតបានកាន់តែទូលាយ ប្លង់ពេលយប់អោយពន្លឺចូលបានច្រើន ប្លង់ពេលថ្ងៃអោយពណ៌ដឹងច្បាស់ ស្រស់បែប​ធម្មជាតិ ហើយប្លង់ព្រះអាទិត្យរះ/លិចវិញ ក៏មិនអន់ដែរ សម្រាប់ពណ៌ដែលចាក់ចេញមក។ ដើម្បីអោយដឹងលម្អិត និង​ច្បាស់​បន្ថែមពីកាមេរ៉ាភ្នែកបួននេះ សូមតាមដាននៅថ្ងៃស្អែក ពេលវាចេញប្រកាសជាផ្លូវការ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: BGR Tag: ទូរស័ព្ទ