CAMBO REPORT

Popup Advertising5 seconds

Realme 3 Pro បង្ហាញ​វត្តមាន​ជា​ផ្លូវការ ប្រើ​ឈីប Snapdragon 710 និង​មាន​កាមេរ៉ា​មុខ​លោត​ដល់​ទៅ 25 មេហ្គា​ភិចសែល

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ទីបំផុត Realme បានប្រកាសចេញស្មាតហ្វូនដែលត្រូវជាប្អូនបង្កើតរបស់ Realme 3 ជាផ្លូវការហើយ នោះគឺ Realme 3 Pro ជាមួយ​កំណែប្រែ និងអាប់ដេតលើលក្ខណៈសម្បត្តិមួយចំនួន អោយមានភាពប្រសើរជាងបងរបស់វា។ ចំពោះរចនាបថរូបរាងវិញ គឺ​មិន​មានអ្វីខុសពី Realme 3 ឡើយ ទាំងម៉ូតកាមេរ៉ាភ្លោះ នៅខាងក្រោយ និងអេក្រង់ម៉ូតតំណក់ទឹក នៅខាងមុខ។

សម្រាប់ Realme 3 Pro ជំនាន់ថ្មីនេះ ត្រូវបានបំពាក់អេក្រង់លាតធំជាងមុនបន្តិច គឺទំហំ 6.3 អ៊ីញ និងអាចបង្ហាញរូបភាពក្នុងកម្រិត Full HD+។ ត្រង់ម៉ូតឆកតំណក់ទឹកស្រក់នោះ ជាកន្លែងដាក់កាមេរ៉ាថត Selfie មានទំហំលោតធំតែម្តង ដល់ទៅ 25 មេហ្គា​ភិចសែល ជាមួយកម្រិត Aperture f/2.0 ខណៈ Realme 3 ត្រឹម 13 មេហ្គាភិចសែល កម្រិត Aperture ដូចគ្នា។ សម្រាប់​កាមេរ៉ា​ខាងក្រោយ មានទំហំ 16 មេហ្គាភិចសែល + 5 មេហ្គាភិចសែល ហើយជាពិសេសនោះ វាប្រើប្រាស់សេនស័រ Sony IMX519  ដូច​ទៅ​នឹង OnePlus 6T ដែរ។ នៅខ្នងខាងក្រោយ គឺមានទ្រនាប់ស្កេនម្រាមដៃ រក្សាសុវត្តិភាព ដែលស្ថិតនៅចំកណ្តាល។

ចំពោះផ្នែកកម្លាំងម៉ាស៊ីន ស្មាតហ្វូននេះ ប្រើប្រាស់បន្ទះឈីប Snapdragon 710 ជាមួយ 3 ជម្រើស រួមមាន រ៉េមទំហំ 4GB + អង្គផ្ទុកទិន្នន័យទំហំ 64GB, រ៉េមទំហំ 6GB + អង្គផ្ទុកទិន្នន័យទំហំ 64GB, រ៉េមទំហំ 6GB + អង្គផ្ទុកទិន្នន័យទំហំ 128GB និង​អាច​បន្ថែម​មេម៉ូរីក្រៅបាន 256GB។ Realme 3 Pro គឺដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android Pie និងស្រោបដោយ​ស្បែក​អ៊ីនធើហ្វេស Color OS 6.0។ វាមានកម្លាំងថាមពលថ្មធំទំហំ 4045mAh និងទទួលបានការសាកថ្មលឿន VOOC 3.0 តាមរយៈ​ដុំសាក 20W ចេញពីប្រអប់ថែមទៀត។

Realme 3 Pro ជំនាន់ថ្មី គឺមានជម្រើស 3 ពណ៌ សម្រាប់ជ្រើសរើស រួមមានពណ៌ Carbon Gray, ពណ៌ Nitro Blue និងពណ៌ Lightning Purple។ រីឯតម្លៃ គឺចាប់ពី 200 ដុល្លារ សម្រាប់រ៉េមទំហំ 4GB + អង្គផ្ទុកទិន្នន័យ 64GB បន្តរហូតដល់ជម្រើស​ខ្ពស់​ជាង​គេ រ៉េមទំហំ 6GB + អង្គផ្ទុកទិន្នន័យទំហំ 128GB មានតម្លៃ 245 ដុល្លារ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Gadgets Tag: ទូរស័ព្ទ