CAMBO REPORT

Popup Advertising5 seconds

Huawei Mate X នឹង​ចាប់​ផ្ដើម​ដាក់​លក់​លើ​ទីផ្សារ​ក្នុង​ខែ​មិថុនា ឆ្នាំ 2019 ខាង​មុខ​នេះ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីប៉ុន្មានរយៈពេលមុន មានរបាយការណ៍ថ្មី បានលេចធ្លាយចេញមកថា ការលក់នៃស្មាតហ្វូនអេក្រង់បត់ Huawei Mate X នឹង​អាច​ត្រូវបាន ពន្យារពេលរហូតដល់ ក្នុងខែកញ្ញា ឆ្នាំ 2019 ឯណោះ។ ទោះជាយ៉ាងណាក៏ដោយ នាពេលមុននេះបន្ដិច ក្រុមហ៊ុន Huawei ផ្ទាល់តែម្ដង ទើបបានឆ្លើយតបថា ទៅកាន់របាយការណ៍ ទាំងអស់នោះវិញថា គឺមិនពិតនោះឡើយ ដោយស្មាតហ្វូន​អេក្រង់​បត់ Mate X ជំនាន់ដំបូងរបស់ខ្លួន នឹងត្រូវបានចេញលក់លើទីផ្សារ ចាប់ផ្ដើមពីខែមិថុនា ឆ្នាំ 2019 ដូចតាមការគ្រោងទុកអញ្ចឹង។

នាពេលបច្ចុប្បន្ននេះ មានតែក្រុមហ៊ុន OEM ធំៗចំនួនពីរប៉ុណ្ណោះ គឺរួមមានក្រុមហ៊ុន Samsung និងក្រុមហ៊ុន Huawei ដែលកំពុង​តែ​រៀបចំបញ្ចេញ ស្មាតហ្វូនអេក្រង់បត់ ជំនាន់ដំបូងបង្អស់ ដាក់លក់ទៅលើទីផ្សារ។ ក្រៅពីនេះទៅទៀត ប្រភពសារពត៌មានមួយចំនួន ក៏​បាន​ប្រទះឃើញថា មានគណនីអ្នកប្រើប្រាស់លើ កម្មវិធីបណ្ដាញសង្គមភាគច្រើន ហាក់បីដូចជា បានបញ្ចេញមតិថា Huawei Mate X ប្រហែលជាអាចនឹង ជួបបញ្ហាខូចផ្ទៃអេក្រង់បត់ ដូចបានឃើញនៅលើ Samsung Galaxy Fold អញ្ចឹងដែរ ដោយ​ឡែក​ស្មាតហ្វូនអេក្រង់បត់ របស់ក្រុមហ៊ុន Huawei គឺមានផ្ទៃអេក្រង់នៅ ផ្នែកខាងក្រៅថែមទៀត។

 

ទោះជាយ៉ាងណា បន្ទាប់ពីបានឃើញថា ក្រុមហ៊ុន Samsung កំពុងទទួលបានស្ថានភាព ដូចពេលបច្ចុប្បន្ននេះ ហេតុដូច្នេះហើយ ក្រុមហ៊ុន Huawei ប្រាកដជាកំពុងតែ ចាប់ផ្ដើមធ្វើការ ត្រួតពិនិត្យមើល ជាថ្មីម្តងទៀតជាមិនខាន និងធានាឲ្យច្បាស់ថា ស្មាតហ្វូន​អេក្រង់​បត់របស់ខ្លួន សាកសមសម្រាប់ទីផ្សារ ឬក៏មិនទាន់នៅឡើយ។

សរុបមក យ៉ាងណាក៏ដោយ ប្រសិនបើយោងទៅតាម មតិយោបល់ចេញពី រោងចក្រឧស្សាហកម្ម បានបង្ហាញឲ្យឃើញថា គម្រោងផលិតរបស់ Huawei Mate X គឺមានស្ថេរភាពជាង ហើយក៏បន្ថែមទៀតថា អេក្រង់បត់នៅខាងក្រៅ នឹងអាចបត់បែនបានល្អជាង អេក្រង់បត់នៅខាងក្នុង ថែមទៀតផង។ នាពេលឥឡូវនេះ បន្ទាប់ពីបញ្ហាអេក្រង់មួយចំនួន បានកើតឡើងនៅលើ Galaxy Fold ក៏មានមនុស្យជាច្រើន កំពុងតែទន្ទឹងរង់ចាំ Mate X របស់ក្រុមហ៊ុន Huawei វិញម្ដង ថាតើនឹងអាចប្រទះជួប បញ្ហាអ្វីដែរឬក៏អត់ទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Giz China Tag: ទូរស័ព្ទ