CAMBO REPORT

Popup Advertising5 seconds

Qualcomm និង Apple កំពុង​តែ​សិក្សា​លើ iPhone ដែលអាច​ស្កេន​ម្រាម​ដៃ​លើ​អេក្រង់​បាន!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតស្មាតហ្វូន Android ភាគច្រើន គឺសុទ្ធតែធ្លាប់បាន ប្រើប្រាស់បច្ចេកវិទ្យា ស្កេនស្នាម​ម្រាម​ដៃ​លើ​អេក្រង់ រួចមកហើយ មិនថាស្មាតហ្វូនកម្រិតមធ្យម ឬក៏លំដាប់កំពូលនោះទេ។ លើសពីនេះទៅទៀត ក្រុមហ៊ុន Samsung ក៏​ទើប​ទទួល​បាន ឧទ្ទេសនាមជាក្រុមហ៊ុន ដំបូងគេបង្អស់លើពិភពលោក ដែលបានប្រើប្រាស់បច្ចេកវិទ្យា ស្កេនស្នាមម្រាមដៃ លើអេក្រង់​ប្រភេទ Ultrasonic ដោយមានការស្កេន ត្រឹមត្រូវល្អជាងមុនផងដែរ។ ចំណែកឯក្រុមហ៊ុន Apple គឺនៅតែកំពុងរង់ចាំ និងសិក្សា​លើ​បច្ចេក​វិទ្យា ស្កេនស្នាមម្រាមដៃលើអេក្រង់ សម្រាប់ស្មាតហ្វូន iPhone របស់ខ្លួននៅឡើយទេ។

ប្រសិនបើយោងទៅតាម របាយការណ័លេចធ្លាយថ្មី បានដាក់បង្ហាញឲ្យដឹងថា រយៈពេលរង់ចាំសម្រាប់ អ្នកគាំទ្រក្រុមហ៊ុន Apple នឹងត្រូវបានមកដល់ទីបញ្ចប់ ដោយទីបំផុតក្រុមហ៊ុន Qualcomm បានយល់ព្រមរួមដៃគ្នា ដើម្បីនាំយកបច្ចេកវិទ្យា ស្កេន​ស្នាមម្រាម​ដៃ​លើ​អេក្រង់ ទៅបំពាក់លើ iPhone ជំនាន់ក្រោយផងដែរ។ ក្រៅពីនេះទៅទៀត ក្រុមហ៊ុន Apple នឹងជ្រើសរើសយកបច្ចេកវិទ្យា ស្កេន​ស្នាម​ម្រាមដៃ លើអេក្រង់ប្រភេទ Ultrasonic ដូចមាននៅលើស្មាតហ្វូនម៉ូឌែល Samsung Galaxy S10 អញ្ចឹងដែរ ដោយ​វា​មាន​គុណភាព​ល្អបំផុត ព្រមទាំងទទួលបាន កម្រិតស្កេនត្រឹមត្រូវច្រើន ហើយក៏មានល្បឿនលឿនថែមទៀត។

 

ទោះបីជាយ៉ាងណាក៏ដោយ ខុសពីសេនស័រមាននៅលើ Galaxy S10 ដោយក្រុមហ៊ុន Apple នឹងអាចប្រើប្រាស់សេនស័រជំនាន់ទី 2 របស់ក្រុមហ៊ុន Qualcomm ដែលមានប្រសិទ្ធិភាពធ្វើការ រហូតដល់ទៅ “800 microns” ខណៈពេលដែលជំនាន់ទី 1 គឺមាន​ត្រឹម​តែ “300 microns” ប៉ុណ្ណោះ។

សរុបមក បន្ទាប់ពីបានរង់ចាំ រយៈពេលយ៉ាងយូរមក ទីបំផុតក្រុមហ៊ុន Apple កំពុងតែសិក្សាទៅលើ ការបំពាក់បច្ចេកវិទ្យា ស្កេនស្នាម​ម្រាម​ដៃលើអេក្រង់ សម្រាប់ iPhone ជំនាន់ក្រោយរបស់ខ្លួនហើយ។ យ៉ាងណាក៏ដោយ នាពេលបច្ចុប្បន្ននេះ របាយការណ៍លេច​ធ្លាយ ហាក់បីដូចជា មិនបានបញ្ជាក់ប្រាប់ថា iPhone ម៉ូឌែលមួយណា ឬក៏ចេញលក់ក្នុងឆ្នាំណា នៅឡើយនោះទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: ទូរស័ព្ទ