CAMBO REPORT

Popup Advertising5 seconds

លេចចេញដំណឹងថ្មីពាក់ព័ន្ធទៅ​នឹង​កាមេរ៉ា​ក្រោយ​ដ៏សំបូរ​បែប របស់ OnePlus 7 Pro

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តមួយចំនួន ពិសេសអ្នកដែលតែងតែតាមដានព័ត៌មានជាមួយក្រុមការងារ Cambo Report ប្រាកដជាបាន​ដឹង​រួច​ទៅ​ហើយ​ថា ឆ្នាំថ្មីនេះ OnePlus អាចនឹងបញ្ចេញអាវុធចំនួន 2 ដេញស៊េរី OnePlus 6 និង 6T ចេញកាលពីឆ្នាំ 2018 កន្លងទៅ នោះគឺ OnePlus 7 និង OnePlus 7 Pro។ ម៉ូឌែលដែលមានកន្ទុយ Pro នៅពេលនេះ បានកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង​ពី​សំណាក់អ្នកគាំទ្ររបស់ OnePlus ព្រោះថា ចាប់តាំងពីដំណឹងបែកធ្លាយលើកទីមួយមកដល់ពេលនេះ យើងដឹងបានខ្លះៗអំពី​សមត្ថភាព​របស់វាហើយ ដូចជាមានកាមេរ៉ាលៀនចេញក្រៅ ដើម្បីថតរូប Selfie បានស្អាត ពុំមានក្បាលឆក ពិសេស​មាន​អេក្រង់​ល្បឿន 90Hz ជាដើម។

មកដល់ថ្ងៃនេះ យើងទទួលបានដំណឹងបន្ថែម ដែលនិយាយអំពីកាមេរ៉ាខាងក្រោយរបស់ OnePlus 7 Pro វិញម្ដង ដោយយោង​តាម​ប្រភព​អន្តរជាតិ​បាន​ចេញ​ផ្សាយ​ឲ្យ​ដឹងថា OnePlus 7 នឹងមានកាមេរ៉ាក្រោយចំនួន 3 តាមគេតាមឯងដែរហើយ ដោយកាមេរ៉ាគោល មានសមត្ថភាពថតរូបកម្រិត 48 មេហ្គាភិចសែល ជាសេនស័រផលិតឡើងដោយ SONY ដូចមានបំពាក់នៅលើ Xiaomi Mi 9 ជា​អាទិ៍។ មិនតែប៉ុណ្ណោះ សម្រាប់កាមេរ៉ាខាងក្រោយពីរគ្រាប់ផ្សេងទៀតមួយជាប្រភេទ Telephoto ថតរូបកម្រិត 8 មេហ្គាភិចសែល អាចធ្វើការ Zoom បាន 3x មាន Aperture ធំបំផុត f/2.4 អាចទាញទីតាំង ឬគោលដៅមកថតនៅជិត ដែលមិនធ្វើឲ្យបាត់​បត់​គុណភាពសាច់រូបភាព និងចុងក្រោយគេមួយផ្សេងទៀតគឺជាប្រភេទ Ultrawide ទំហំ 16 មេហ្គាភិចសែល ជាមួយមួយ​សមត្ថភាព​ថត​រូបបានប្លង់ទូលាយល្អក្នុងកម្រិតមុំ 117 ឌឺក្រេលាតសន្ធឹង មានកម្រិត Aperture ធំបំផុត f/2.2។

ក្រៅពីដំណឹងផ្នែកកាមេរ៉ា ប្រភពដដែលក៏បានបង្ហើបបន្ថែមឲ្យដឹងជុំវិញគោលជំហ៊ររបស់ OnePlus ផងដែរ ដែលនឹងនាំយក​សេវា​អ៊ីនធឺណិត 5G លើកដំបូងរបស់ខ្លួនមកកាន់ម៉ូឌែល Pro នេះ ខណៈពេលដែល OnePlus 7 ធម្មតា នឹងកាត់បន្ថយ​សមត្ថភាព​សំខាន់ៗ​ខ្លះដែរ តែវាក៏នឹងមានតម្លៃធូរថ្លៃជាង។ គួររំលឹកផងដែរថា OnePlus 7 ក៏ដូចជាការបង្ហាញខ្លួននូវ OnePlus 7 Pro អាច​នឹងមកដល់ទីផ្សារនៅថ្ងៃទី 22 ខែឧសភាខាងមុខនេះឯង ជាមួយនឹងតម្លៃប្រហាក់ប្រហែល OnePlus 6T នៅពេលប្រកាស​ចេញ​ដំបូងដែរ តែសម្រាប់ម៉ូឌែល Pro នឹងមានតម្លៃខ្លួនថ្លៃជាង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Phone Arena Tag: ទូរស័ព្ទ