CAMBO REPORT

Popup Advertising5 seconds

OPPO ប្រកាស​​ថ្ងៃ​ចេញ​លក់ Reno 10x Zoom Edition ជា​ផ្លូវការ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីថ្ងៃទី 10 ខែមេសា ឆ្នាំ 2019 កន្លងទៅនេះ ក្រុមហ៊ុន OPPO បានធ្វើការប្រកាសចេញជាផ្លូវការ នូវស្មាតហ្វូនម៉ូឌែល Reno ដោយបែងចែកជា 2 Version គឺប្រភេទ OPPO Reno ធម្មតា និងប្រភេទ OPPO Reno 10x Zoom Edition។ ចំពោះ Reno 10x នេះ គឺមានជម្រើស 2 ពណ៌ សម្រាប់ជ្រើសរើស រួមមាន ពណ៌ Fox Sea Green និងពណ៌ Extreme Night Black តែចំពោះ​ថ្ងៃ​ចេញ​លក់​នោះ ខាង OPPO មិនទាន់បានបញ្ជាក់អោយបានដឹង នៅឡើយទេ។

ដោយឡែក ស្រាប់តែនៅក្នុងថ្ងៃនេះ យើងទើបទទួលបានដំណឹងថ្មីមួយ ដោយខាងក្រុមហ៊ុន OPPO នៅចិន បានបង្ហាញប្រាប់​ថ្ងៃ​ចេញ​លក់ ជាមួយតម្លៃទៅតាមជម្រើសរ៉េម និងទំហំអង្គផ្ទុកទិន្នន័យ ជាផ្លូវការហើយ។ យ៉ាងណា មុននឹងប្រាប់ចំនុចទាំងនេះ យើង​សូម​បង្ហាញពីលក្ខណៈសម្បត្តិរបស់ OPPO Reno 10x Zoom Edition បន្តិចសិន ដោយវាមានអេក្រង់លាតធំ គែមខ្លី ទំហំ 6.6 អ៊ីញ ជាប្រភេទ AMOLED អាចបង្ហាញរូបភាពក្នុងកម្រិត 1080 x 2340 ភិចសែល និងមានកម្រិត Aspect Ratio 19.5:9។ ចំពោះ​កាមេរ៉ាខាងក្រោយ មានមួយគ្រាប់លោតទំហំធំដល់ 48 មេហ្គាភិចសែល ជាកាមេរ៉ាគោល មានកម្រិត Aperture f/1.7 ហើយមួយគ្រាប់ទៀត ជាលេន Periscope មានទំហំ 13 មេហ្គាភិចសែល ជាមួយកម្រិត Aperture f/3.0 និងមួយគ្រាប់​ចុង​ក្រោយ​ទំហំ 8 មេហ្គាភិចសែល មានកម្រិត Aperture f/2.2។ សម្រាប់កាមេរ៉ាខាងមុខ ម៉ូតស្នែងសត្វរមាសនោះ មានទំហំ 16 មេហ្គា​ភិចសែល និងមានកម្រិត Aperture f/2.0។ វាក៏មានសេនស័រ សម្រាប់ស្កេនស្នាមម្រាមដៃ នៅលើអេក្រង់បាន យ៉ាងទាន់សម័យ ថែមទៀត។

ជាចុងក្រោយនោះ គឺថា OPPO ត្រូវបានដាក់អោយកុម្ម៉ង់ហើយ និងបានត្រៀមបញ្ចេញលក់ស្មាតហ្វូន Reno 10x Zoom Edition នេះ នៅថ្ងៃទី 10 ខែឧសភា ក្នុងប្រទេសចិនមុនគេ។ សម្រាប់តម្លៃស្មាតហ្វូននេះ យើងនឹងបង្ហាញដូចខាងក្រោម៖

 

-    រ៉េម 6GB + អង្គផ្ទុកទិន្នន័យ 128GB តម្លៃ 600 ដុល្លារ

-    រ៉េម 6GB + អង្គផ្ទុកទិន្នន័យ 256GB តម្លៃ 670 ដុល្លារ

-    រ៉េម 8GB + អង្គផ្ទុកទិន្នន័យ 256GB តម្លៃ 710 ដុល្លារ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: BGR Tag: ទូរស័ព្ទ