CAMBO REPORT

Popup Advertising5 seconds

ប្រព័ន្ធប្រតិបត្តិការ iOS 13 អាច​នឹង​ទទួល​បាន​ក្បាល​តុក្កតា Animoji ចំនួន 4 រូប​បន្ថែម​ទៀត

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុន Apple គឺបានប្រកាសជាផ្លូវការហើយ ពាក់ព័ន្ធនិងព្រឹត្តឹការណ៍ WWDC ឆ្នាំ 2019 នេះ ដែលត្រៀមប្រារព្ធឡើង នៅ​ចន្លោះ​ថ្ងៃទី 03 ដល់ទី 07 ខែមិថុនា នាពេលខាងមុខ ស្ថិតនៅទីក្រុង San Jose រដ្ឋ California ក្នុងអាគារ McEnery Convention Center ជាកន្លែងធ្លាប់ប្រារព្ធពិធីនេះ បានពីរឆ្នាំរួចមកហើយ។

ក្នុងព្រឹត្តិការណ៍នេះ Apple នឹងបើកឱកាសអោយក្រុម Developer អាចចូលរួម ដើម្បីសិក្សាស្វែងយល់បន្ថែមពីការវិវឌ្ឍន៍ខ្លួន ជាមួយ​នឹងកម្មវិធីរបស់ Apple មួយចំនួន ដែលមានប្រើនៅលើផលិតផលអេឡិចត្រូនិចរបស់ម៉ាកផ្លែប៉ោម និងជាពិសេស ពាក់ព័ន្ធ​ទៅ​នឹង​ការ​បោះជំហ៊ានថ្មីទៅមុខ នៃប្រព័ន្ធប្រតិបត្តិការធំៗ ជំនាន់ថ្មី មានដូចជា iOS, macOS, watchOS និង tvOS ជាដើម។ ចំពោះ​ប្រព័ន្ធ​ប្រតិបត្តិការធំៗ ជំនាន់ថ្មី ដែលខាងក្រុមហ៊ុន Apple នឹងលើកមកបង្ហាញនៅពេលនោះ ត្រូវបានគេបញ្ជាក់ថា វាមានដូចជា iOS 13, tvOS 13, watchOS 6 និង macOS 10.15 ជាដើម។

 

យ៉ាងណាមិញ បើយោងតាមរបាយការណ៍ថ្មីមួយ ដែលយើងទើបនឹងទទួលបានបន្ថែម គឺបានបញ្ជាក់ថា សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS 13 នេះ អាចនឹងទទួលបាន Animoji ដែលជាមុខងារក្បាលរូបតុក្កតា ដ៏ល្បីល្បាញ អាចធ្វើត្រាប់តាមសកម្មភាព ពាក្យពេចន៍ ក៏ដូចជា សម្លេងមួយចំនួន របស់ម្ចាស់ iPhone ជំនាន់ថ្មី ចូលមកបន្ថែមពីលើ Animoji មុនៗ ចំនួន 4 រូបទៀត។ ចំពោះរូបក្បាល Animoji ថ្មីទាំងនោះ រួមមាន ក្បាលសត្វគោ, ក្បាលសត្វមឹក, ក្បាលសត្វកណ្តុរ និងក្បាលរូបមុខ Emoji។

សូមបន្ថែមចុងក្រោយបន្តិចថា ក្នុងព្រឹត្តឹការណ៍ WWDC ឆ្នាំ 2019 នេះ Apple មិនមែននាំយកត្រឹមតែប្រព័ន្ធប្រតិបត្តិការធំៗ ជំនាន់​ថ្មី ដែលមានដូចជា iOS, macOS, watchOS និង tvOS ប៉ុណ្ណោះទេ ក៏ប៉ុន្តែក្រុមហ៊ុនផ្លែប៉ោម អាចនឹងនាំយកផលិតផលជំនាន់​ថ្មី​ផ្សេងៗ មកបង្ហាញផងដែរ ដូចជា MacBook, MacBook Pro ឬ iMac ជាដើម។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Tech Radar Tag: ទូរស័ព្ទ