CAMBO REPORT

Popup Advertising5 seconds

iPhone បីម៉ូឌែលទើបតែស្នើរសុំការទទួលស្គាល់ពីស្ថាប័នកំពូល ECC

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

iPhone 11នឹងលេចចេញជារូបរាងពិត នៅប៉ុន្មានខែខាងមុខ គឺនៅខែ11 រីឯលក្ខណៈសម្បត្តិពួកគេគឺនៅជា អាថ៌កំបាំងនៅឡើយ ។ ត្បិតថាវាស្ថិតនៅជា ការសម្ខាត់យ៉ាងនេះក្តី ប៉ុន្តែសារពត៌មានធំៗក្រៅស្រុក បានប៉ាន់ស្មានពីលក្ខណៈសម្បត្តិ របស់វាជាបន្តបន្ទាប់ រួចមកហើយ។ បើគិតទៅនៅប្រាំមួយខែទៀត ទើបក្រុមហ៊ុន Apple នឹងបង្ហាញនូវកំពូល ស្មាតហ្វូនរបស់ពួកគេ ប៉ុន្តែវារាងលឿនជាង ការប៉ាន់ស្មានព្រោះថាពេលនេះពួកគេបានដាក់ស្នើរសុំ ការទទួលស្គាល់ពីស្ថាប័ន EEC ជាមួយនឹងលេខម៉ូឌែលដល់ទៅ 11 កូដម៉ូឌែលឯណោះ។

 

 

Apple iPhone នៅឆ្នាំនេះតាមការប៉ាន់ស្មាន មិនខុសពីម៉ូឌែល iPhone 10 នោះឡើយដោយ វាអាចនឹងមានបីម៉ូឌែលដូចជា iPhone XS, iPhone XS Max និង iPhone XR ។ សម្រាប់លេខកូដម៉ូឌែលទាំង 11 ដែលពួកគេបានដាក់ស្នើរនោះ អាចជាកូដម៉ូឌែលសម្រាប់ ដាក់លក់តាមតំបន់ប៉ុណ្ណោះ។ លេខកូដទាំងនេះមានដូចជា A2111, A2160, A2161, A2215, 2216, A2217, A2218, A2219, A2220, A2221 និង A2223 សម្រាប់ម៉ូឌែល iPhone 11 និង iPhone 11Max ។ ចំណែកលេខកូដរបស់ iPhone XRវិញ មាន បីគឺ A2111, A2161 និង A2215 ។ ខណៈនេះពួកគេបានទទួល EEC Certification រួចហើយដែលស្ថាប័ននេះនឹងអនុញ្ញាត្តិឱ្យ ផលិតផលដែលចុះបញ្ជីទាំងនោះ ចរាចរណ៍នៅក្នុងទីផ្សារបាន ដោយមានការធានានូវសុវត្ថិភាព ។ គួរបញ្ជាក់ផងដែរថាសម្រាប់ Apple iPhone ឆ្នាំនេះនឹងមានការផ្លាស់ប្តូរច្រើនដូចជាឈីបថ្មី រត់ជាមួយនឹង iOS 13 ចេញពីប្រអប់ស្រាប់។ អេក្រង់របស់ iPhone 11 មានពីទំហំគឺ 6.1អុីង និង 6.5អុីង សម្រាប់អេក្រង់ធំគឺ iPhone 11 Max ហើយអេក្រង់ពួកវាជាប្រភេទ OLED រីឯអេក្រង់ iPhone XR អាចនៅតែជាប្រភេទ LCD ដដែល។ លើសពីនេះទៀតបច្ចេកវិទ្យា សាកថ្មលឿន កម្លាំង 18 វ៉ាត់ ជាមួយរន្ធសាកបញ្ចូលជា ប្រភេទ C និង មុខងារចែករុំលែកថាមពល (Revers Wireless) ក៏អាចនឹងមានបំពាក់ផងដែរ ។ ឯកាមេរ៉ាពួកគេអាចនឹងមានបីគ្រាប់នៅ ផ្នែកខាងក្រោយ ចំណែក ម៉ូឌែល XR គឺមានតែពីរគ្រាប់ទេ។

 

 

អញ្ចឹងសម្រាប់ លក្ខណៈសម្បត្តិទាំងនេះ គឺនៅមិនទាន់ផ្លូវការនៅ ឡើយទេដោយយើងគ្រាន់តែ ចង់បញ្ជាក់ថា Apple iPhone ជំនាន់ថ្មីបានត្រូវទទួលស្គាល់ពី EEC រួចហើយ។ ខណៈដែលការបង្ហើបខ្លះបានឱ្យដឹងថា iPhone 11 អាចមានតម្លៃចាប់ពី 999$ ឡើងទៅ ឯ iPhone XR វិញអាចមានតម្លៃចាប់ពី 749$ ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: NDTV Tag: ទូរស័ព្ទ