CAMBO REPORT

Popup Advertising5 seconds

ជះលុយអោយ Samsung ទេ បើសិន Galaxy Note 10 មានរចនាបថដូចក្នុងរូបគម្រូនេះ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តអ្នកអានភាគច្រើន ប្រាកដជាធ្លាប់បានឃើញរួចមកហើយ ពាក់ព័ន្ធជាមួយ រូបរាងគម្រូលើស្មាតហ្វូន Galaxy ត្រកូល Note ជំនាន់ទី 10 ថ្មី របស់ក្រុមហ៊ុន Samsung ដោយវាមានអេក្រង់លាតធំ បន្សល់គែមកាន់តែខ្លី និងមានការបំពាក់លេន កាមេរ៉ាទំលុះអេក្រង់ចំនួន 2 គ្រាប់ ដូចទៅនឹង Galaxy S10+ អញ្ចឹង។ ចំពោះម៉ូតកាមេរ៉ាខាងក្រោយវិញ ត្រូវបានរចនាឡើង មានរាងបែបផ្តេកដូច Galaxy Note 9 និងមានកាណុងកាមេរ៉ាច្រើន សរុបចំនួន 4 គ្រាប់ ដូចទៅនឹង Galaxy S10 5G ដែរ។ សម្រាប់រូបរាងគម្រូនេះ មានអ្នកខ្លះ ក៏ពេញចិត្ត ឯអ្នកខ្លះទៀត មិនចូលចិត្ត នៅត្រង់ម៉ូតលេនលើអេក្រង់ ហ្នឹងឯង។

យ៉ាងណា នៅក្នុងថ្ងៃនេះ រូបភាពថ្មីនៃស្មាតហ្វូន Galaxy Note 10 គឺត្រូវបានគេឌីហ្សាញ និងបង្ហាញជារូបរាងគម្រូ ចេញមកម្តងទៀត ដែលមើលទៅ កាន់តែប្លែកភ្នែក ប្លែកអារម្មណ៍ ព្រោះខុសដាច់ពីរូបគម្រូ លើកមុន។ 

បើយើងមើលរូបរាង Concept ថ្មីនេះ ឃើញថាផ្ទៃខាងមុខ គឺកប់មែនទែន ព្រោះមានអេក្រង់លាតធំ កាត់បន្ថយគែមលើក្រោម សល់កាន់តែខ្លី និងអមមកជាមួយ លេនទំលុះអេក្រង់ ជាកាមេរ៉ាសម្រាប់ថត Selfie ស្ថិតនៅចំកណ្តាល មិនមែននៅចំហៀងទៀតទេ។ ចំពោះកាណុងកាមេរ៉ាវិញ កាន់តែប្លែក តែម្តង ដោយលើកនេះ គេរចនាបថមក នៅផ្ទៃចំហហៀងតួខ្លួន រាងបញ្ឈរចុះក្រោម មិនមែនជាម៉ូតផ្តេក ដូចរូបគម្រូមុនឡើយ។ ក្នុងនោះ គេបានឌីហ្សាញបន្ថែម លើជម្រើសពណ៌ផ្សេងៗគ្នា ផងដែរ ជាមួយការរំលេចពណ៌ កាន់តែស្រស់ស្អាត និងកាន់តែគួរទាក់ចិត្ត។ 

 

ដើម្បីអោយកាន់តែច្បាស់ពី Concept រូបរាងថ្មីលើ Galaxy Note 10 នេះ សូមទស្សនារូបភាព ដូចខាងក្រោម៖

សរុបមក នេះគ្រាន់តែជា Concept រូបរាងរបស់ Galaxy Note 10 ដែលត្រូវបានគេឌីហ្សាញ សម្រាប់ជាគំនិតពិចារណាមួយតែប៉ុណ្ណោះ ហើយយើងក៏មិនអាចសនិដ្នានបានដែរថា តើវាអាចនឹងដូចទៅនឹងអ្វី ដែលគេបានបង្ហាញនេះ ឬយ៉ាងណា? ប៉ុន្តែប្រសិនបើ វាមានរូបរាង និងរចនាបថបែបហ្នឹងមែន ខ្ញុំគិតថា វាពិតជាស្អាតមែនទែន មើលទៅទាក់ទាញ និងប្លែកអារម្មណ៍ តែម្តង។ ចុះអ្នកទាំងអស់គ្នា យល់យ៉ាងណាដែរ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: iDownload Blog Tag: ទូរស័ព្ទ