CAMBO REPORT

Popup Advertising5 seconds

Xiaomi​ និង​ Huawei​ បាន​នាំ​មុខ​គេ​លើ​​ការ​លក់​នាឡិកា​ឆ្លាត​វៃ​ និង​ខ្សែ​ដៃ​សុខ​ភាព​​នៅ​ក្នុង​ប្រទេស​ចិន​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សព្វថ្ងៃនេះ ផលិតផលរបស់ក្រុមហ៊ុនចិន ហាក់ដូចជាមានឥទ្ធិពល នៅលើទីផ្សារខ្លាំងមែនទែន មិនថាជានៅក្នុងប្រទេសណាមួយ ឬមួយក៏ទីផ្សារពិភពលោកនោះទេ នេះក៏អាចដោយសារតែ ផលិតផលទាំងនោះមានគុណភាពល្អ ដែលអាចឲ្យអ្នកប្រើប្រាស់ ទទួលយកបាន ជាពិសេសវាត្រូវបានដាក់លក់ នៅក្នុងកញ្ចប់តម្លៃមួយ ដែលសមរម្យបំផុតទៀតផង។ ដោយហេតុនេះហើយ ទើបរបាយការណ៍ថ្មីមួយ ក្នុងប្រទេសចិន បានបង្ហាញឲ្យដឹងថា Xiaomi និង Huawei កំពុងតែនាំមុខគេ ទៅលើការលក់នាឡិកាដៃឆ្លាតវៃ ក៏ដូចជាខ្សែដៃសុខភាព នៅលើទីផ្សារផងដែរ។ 

 

 

បើតាមរបាយការណ៍មួយ បង្ហាញដោយ IDC ដែលភ្នាក់ងារមួយ នៅក្នុងប្រទេសចិន បានឲ្យដឹងថា គិតមកត្រឹម ត្រីមាសទីពីរ ក្នុងឆ្នាំ 2019 នេះ ចំនួននៃការលក់ផលិតផល ប្រភេទនាឡិកាដៃឆ្លាតវៃនៅក្នុងប្រទេសចិន បានកើនឡើងច្រើនគួឲ្យកត់សម្គាល់ ខណៈដែលមកទល់ពេលនេះ គឺមានការកើនឡើង ប្រមាណជា 34.3% ភាគរយ បើគិតជាចំនួន វាឡើងដល់ប្រមាណជាង 23.07 លានគ្រឿងផងដែរ។ មិនខុសទេ នៅក្នុងនោះ យើងឃើញថា ការនាំចេញនៃនាឡិកាដៃឆ្លាតវៃ ដែលទទួលបានច្រើនគឺជាប្រភេទ Smart Band ដោយវាបាននាំចេញប្រមាណជា 18.46 លានគ្រឿង កើនប្រមាណជាង 31.9% បើប្រៀបជាមួយឆ្នាំមុន។ ចំណែកឯចំពោះ ប្រភេទនាឡិកាឆ្លាតវៃ កម្រិតកំពូល ដែលអាចគាំទ្រជាមួយ កម្មវិធីផ្សេងៗបានវិញគឺ វាបាននាំចេញប្រមាណជាង 4.61 លានគ្រឿងផងដែរ ហើយបើប្រៀបជាមួយឆ្នាំមុន វាបានកើនប្រមាណជាង 45% ដូច្នេះដែរ។ គួរបញ្ជាក់ថា ផលិតផលប្រភេទខាងលើ ដែល Xiaomi លក់បានច្រើនជាងគេគឺ Mi Band 4 និង Redmi Airdots ដែលគិតទៅ វាមានចំណែក 22.9% នៅក្នុងទីផ្សារ រីឯ Huawei វិញភាគច្រើនជា Huawei Band 3 ក៏ដូចជា Watch GT ជាដើម ហើយក្រុមហ៊ុនកាន់កាប់ ដំណែងលើទីផ្សារបានតែ 22% ប៉ុណ្ណោះ។

 

 

អញ្ចឹងហើយ យើងឃើញថា ក្នុងការលក់ផលិតផល ប្រភេទនាឡិកាឆ្លាតវៃ ក៏ដូចជាឧបករណ៍តូចៗមួយចំនួនទៀត គឺ Xiaomi បានឈរនៅលើគេ ក្នុងប្រទេសចិន ខណៈបន្ទាប់មកទៀតគឺជាដំណែងរបស់ Huawei ផងដែរ ហើយផលិតផល ដែលក្រុមហ៊ុនទាំងពីរនេះលក់បាន ភាគច្រើនជាប្រភេទខ្សែដៃសុខភាព ដូចជា Mi Band 4 និង Huawei Band 3 ផងដែរ។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: នាឡិកាវៃឆ្លាត