CAMBO REPORT

Popup Advertising5 seconds

ភព​សៅរ៍​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ មាន​ព្រះ​ចន្ទ​ចំនួន​ 20​ ថែម​ទៀត ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តមួយចំនួន ប្រហែលជាធ្លាប់បានឃើញហើយ ពីរូបភាពរបស់ភពសៅរ៍ (Saturn) តាមរយៈការសិក្សា ក៏ដូចជាការតាមដាន នៅតាមបណ្តាញសង្គមផងដែរ។ ភពនេះប្រហែល ជាអាចនឹងធ្វើឲ្យអ្នកទាំងអស់គ្នា មានការភ្ញាក់ផ្អើល ព្រោះថាវាមានព្រះចន្ទ ព័ន្ធជុំវិញយ៉ាងច្រើន ខណៈពេលដែលថ្មីៗនេះ ភពខាងលើ ត្រូវបានគេរកឃើញថា មានព្រះចន្ទថ្មីៗបន្ថែមចំនួន 20 ទៀត  ប៉ុន្តែគេមិនទាន់មានឈ្មោះដាក់ឲ្យនោះឡើយ។ 

 

 

មិនខុសទេ ព្រះចន្ទចំនួន 20 នោះ គឺត្រូវបានប្រទះឃើញដោយ ក្រុមអាវកាសយានិក ដែលប្រើប្រាស់តេឡេស្កូប Subaru និងជាផ្នែកនៃក្រុមអ្នកសង្កេតនៅ Hawaii ហើយការរកឃើញនេះដែរ ត្រូវបានប្រកាសដោយ International Astronomical Union’s Minor Planet Center ទៀតផង។ នៅក្នុងនោះដែរ ឈ្មោះរបស់វា នឹងត្រូវដាក់តាមរបៀបផ្សេងៗគ្នា ដែលព្រះចន្ទចំនួន 17 នឹងត្រូវដាក់តាមទេវកថា Norse, ព្រះចន្ទ 2 ទៀតដាក់តាមទេវកថា Inuit ហើយចំណែកមួយទៀតនោះ គឺនឹងត្រូវដាក់តាមទេវកថា Gallic ផងដែរ។ គួរបញ្ជាក់ដែរថា ព្រះចន្ទនីមួយៗដែលទើបតែរកឃើញនោះ វាមានទំហំតូចៗប្រហែលជា 4.82 គីឡូម៉ែត ដែលមានលក្ខណៈដូចជា បំណែកដែលបានបែកបាក់ ចេញពីការប៉ះទង្គិច រវាងអង្គធំៗ ដែលបានធ្វើដំណើរជុំវិញ គន្លងរបស់ភពសៅរ៍អញ្ចឹងដែរ។ មួយវិញទៀត បើគិតទាំងព្រះចន្ទ ដែលគេទើបតែរកឃើញនេះ នៅលើភពសៅរ៍ មានព្រះចន្ទសរុបចំនួន 82 ដែលនេះ គឺជាចំនួនដ៏ច្រើនមួយ និងមិនទាន់មានភពណា មានព្រះចន្ទច្រើនបែបនេះឡើយ ប៉ុន្តែវាក៏មិនខុសគ្នាច្រើននោះដែរ ជាក់ស្ដែងដូចជា ភពព្រហស្បតិ៍ មានដល់ 79 ទៀតផង។

 

 

សរុបមកវិញ យើងឃើញថា នៅលើភពសៅរ៍ ត្រូវបានគេរកឃើញ ព្រះចន្ទចំនួន 20 បន្ថែមទៀត ខណៈពេលដែលលើកមុន មានចំនួន 62 ស្រាប់ទៅហើយ ហេតុនេះសរុបទៅគឺ ភពនេះមានព្រះចន្ទសរុបចំនួន 82 ផងដែរ។ អញ្ចឹងហើយ យើងឃើញថា នេះគឺជាភពមួយដែលមាន ចំនួនព្រះចន្ទច្រើនជាងគេ បើតាមការរកឃើញ របស់អ្នកវិទ្យាសាស្រ្ត ព្រោះថាមិនទាន់មានភពណាមួយ មានដល់ចំនួននេះឡើយ ជាក់ស្ដែងដូចជា ផែនដីយើងជាដើម គឺមានព្រះចន្ទតែមួយប៉ុណ្ណោះ។ បើតាមការរៀបរាប់នេះ តើអ្នកទាំងអស់គ្នា មានចំណាប់អារម្មណ៍បែបណាដែរ ចំពោះភពសៅរ៍ ដែលមានព្រះចន្ទច្រើនបែបនេះ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: BGR Tag: វិទ្យាសាស្ត្រ