វេជ្ជបណ្ឌិតម្នាក់បានប្រើលេនម៉ាក្រូរបស់ iPhone 13 Pro ដើម្បីពិនិត្យភ្នែកអ្នកជំងឺ
ដោយ​ ៖ សាន់នី | 1 ខែមុន SHARE

 

ដូចប្រិយមិត្តភាគច្រើនបានដឹងរួចមកចឹងថា លេនកាមេរ៉ាលើ iPhone 13 Pro Series ឆ្នាំនេះ គឺទទួលបានការអាប់ហ្គ្រេតបន្ថែម កាន់តែល្អជាងមុន បើធៀបជាមួយ iPhone 12 Pro Series ឆ្នាំមុន ដោយលេនគោលមានកម្រិត Aperture f/1.5 អាចថតក្នុងប្លង់ពន្លឺទាបប្រសើរជាងមុន 2.2ដង និងបន្តបំពាក់មកជាមួយបច្ចេកវិទ្យាទប់លំនឹង Sensor Shift Stabilization។ ខណៈពេលលេនទូលាយ Ultrawide វិញ មានកម្រិត Aperture f/1.8 បូកជាមួយបច្ចេកវិទ្យា Autofocus ធ្វើការប្រសើរជាងមុន 92% នៅប្លង់ពន្លឺទាប ហើយកាន់តែពិសេស លេនមួយនេះ ក៏ដើរតួថតមុខងារ Macro ដើម្បីចាប់យកវត្ថុល្អិត ឬរបស់របរនៅក្នុងប្លង់កៀក បានថែមទៀតផង។ សម្រាប់លេនពង្រីក Telephotos វិញ ម៉ូឌែល Pro ទាំងពីរអាចពង្រីកបែប Optical ឡើងដល់ 3 ដងដូចគ្នា។

យ៉ាងណា សម្រាប់ការមកដល់របស់មុខងារ Macro នេះ ថ្វីត្បិតថាវាជារឿងថ្មីសម្រាប់ Apple តែវាជារឿងចាស់ចំពោះអ្នកប្រើ Android មួយភាគធំ គ្រាន់តែថា ចំនុចដែល Macro លើ iPhone 13 Pro អាចធ្វើបាន ដើម្បីប្រជែងជាមួយដៃគូធំៗនោះ គឺទៅសមត្ថភាព និងគុណភាព។ ជាការពិតណាស បើតាមមតិអ្នកប្រើភាគច្រើន គឺបាននាំគ្នាសរសើរនិងអ្វីដែល Apple បានផ្តល់ឲ្យ ដោយសមត្ថភាពរបស់វា ធ្វើការបានល្អច្រើន និងមានគុណភាពខ្ពស់ ថែមទៀតផង ហើយក៏មិនមែនដូច Macro លើទូរសព្ទ Android មួយចំនួនទេ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ ស្រាប់តែមានដំណឹងគួរឲ្យចាប់អារម្មណ៍មួយ ព្រោះថាមានលោកវេជ្ជបណ្ឌិតម្នាក់ឈ្មោះ Tommy Korn ដែលជាពេទ្យជំនាញខាងភ្នែក បានធ្វើការប្រើប្រាស់មុខងារ Macro ចេញពី iPhone 13 Pro Max ដើម្បីពិនិត្យភ្នែករបស់អ្នកជំងឺ ហើយគាត់បានបញ្ជាក់ថា វាពិតជាមានប្រយោជន៍ល្អ អាចមើលចូលបានកាន់ជិត និងជ្រៅ ជាមួយការផ្តល់ Detail បានខ្ពស់ ងាយស្រួលពិនិត្យ និងតាមដានពីស្ថានភាពភ្នែករបស់អ្នកជំងឺ។ ខាងក្រោមនេះ ជារូបភាពដែលគាត់បានធ្វើការចែករំលែក រឿងរ៉ាវពីរបៀបដែលគាត់កំពុងប្រើ មុខងារកាមេរ៉ាថ្មីចេញពី iPhone 13 Pro Max របស់គាត់ ដើម្បីពិនិត្យភ្នែកអ្នកជំងឺ នៅលើបណ្តាញសង្គម Twitter តាមរយៈគណនីរបស់គាត់ផ្ទាល់៖

ជាចុងក្រោយ លោកវេជ្ជបណ្ឌិត Tommy Korn បានសម្តែងអារម្មណ៍សប្បាយចិត្ត និងអរគុណចំពោះមុខងារ Macro ចេញពីទូរសព្ទថ្មីរបស់គាត់ អាចថតរូបបានយ៉ាងល្អិតល្អន់បំផុត ដែលអាចឱ្យគាត់សង្កេត និងកត់ត្រាព័ត៌មានលំអិតអំពីសុខភាពរបស់អ្នកជំងឺបាន កាន់តែរហ័ស និងងាយស្រួល។ អញ្ចឹង ការមកដល់របស់មុខងារ Macro នេះ គឺពិតជាផ្តល់ផលល្អ និងមានប្រយោជន៍ជាច្រើន សម្រាប់អ្នកប្រើ iOS ដែលចង់ទទួលបានបទពិសោធន៍ថតវត្ថុកៀក ចេញពី iPhone ជំនាន់ថ្មី។

ប្រភព ៖ 9to5mac
អត្ថបទទាក់ទង