Apple ឈប់អាប់ដេតផ្នែកសុវត្ថិភាពឲ្យអ្នកប្រើប្រាស់ iOS 14 ទៀតហើយ
ដោយ​ ៖ ខេមបូរីផត | 4 ខែមុន SHARE

 

ចាប់តាំងពីប្រកាសចេញ iOS 15 ចេញមក Apple បានប្រាប់ថា ពួកគេនឹងរកវិធីទម្លាក់កំណែអាប់ដេតផ្នែកសុវត្ថិភាព ឲ្យអ្នកប្រើប្រាស់ iOS 14 បន្តទៀត សម្រាប់អ្នកដែលមិនទាន់ចង់តម្លើងទៅកាន់ iOS 15។ ប៉ុន្តែពេលនេះ Apple លែងធ្វើបែបនោះទៀតហើយ ដោយអ្នកប្រើប្រាស់ iOS 14 កំពុងតែត្រូវបានបង្ខំឲ្យតម្លើងទៅ iOS 15 តែម្ដង។

មិនខុសទេ នៅក្នុងអំឡុងពេលបច្ចុប្បន្ននេះ Apple លែងទម្លាក់កំណែអាប់ដេតផ្នែកសុវត្ថិភាពណាមួយ ឲ្យអ្នកប្រើប្រាស់ iPhone ឬ iPad ទាំងឡាយណាដែលបន្តប្រើប្រាស់ iOS 14/iPad OS 14 តទៅទៀតហើយ។ ដូច្នេះអ្នកប្រើប្រាស់ iOS 14 មានជម្រើសតែមួយគត់ បើចង់បានកំណែអាប់ដេតសុវត្ថិភាពថ្មី គឺមានតែធ្វើការតម្លើងទៅកាន់ iOS ជំនាន់ចុងក្រោយបំផុត ដែលពេលនេះគឺ iOS 15.2.1 នោះឯង ហើយបើមិនដូច្នោះទេ គឺមានតែបន្តនៅ iOS 14 ដោយមិនមានកំណែអាប់ដេតសុវត្ថិភាពថ្មីប៉ុណ្ណោះ។

គួរបញ្ជាក់ថា មុនពេល Apple ធ្វើបែបនេះ កន្លងទៅអ្នកប្រើប្រាស់ដែលមិនទាន់អាប់ដេតទៅ iOS 15 គេមានជម្រើសតម្លើងអាប់ដេតទៅកាន់ iOS 14.8.1 មួយទៀតសិន មុនដល់ជំនាន់ចុងក្រោយ ប៉ុន្តែបច្ចុប្បន្ននេះកំណែអាប់ដេតនោះ មិនឃើញមានចេញមកឲ្យទៀតទេ។

យ៉ាងណាក៏ដោយ មិនមានអ្នកណាដឹងពីមូលហេតុ ដែល Apple សម្រេចធ្វើដូចខាងលើឡើយ ហើយមកទល់ពេលនេះ Apple ផ្ទាល់ក៏មិនទាន់បានចេញជាប្រតិកម្មតបណាមួយ ទាក់ទងទៅនឹងទាក់ទងនឹងព័ត៌មាននេះវិញដែរ។ 

ប្រភព ៖ 9To5Mac
អត្ថបទទាក់ទង