មកមើលវីដេអូពីរបៀបដែល Apple ប្រើ Robot ឲ្យកែច្នៃ iPhone ចាស់ៗយកទៅផលិតថ្មីឡើងវិញ
ដោយ​ ៖ សុវណ្ណរតនៈ | 2 ខែមុន SHARE

 

កាលពីក្នុងឆ្នាំ 2018 កន្លងទៅ Apple បានបង្ហាញពី Robot របស់ខ្លួនមួយមានឈ្មោះថា Daisy ដែលជាប្រភេទ Robot សម្រាប់ប្រើប្រាស់ក្នុងការដោះគ្រឿងរបស់ iPhone ដើម្បីយកទៅច្នៃប្រើប្រាស់ម្ដងទៀត។ ហើយកាលពីពេលថ្មីៗនេះ YouTuber ឈ្មោះ Sara Dietschy ទទួលបានការអញ្ជើញឲ្យចូលទស្សនកិច្ចរោងចក្រ Apple ក្នុងរដ្ឋ Texas ដែលជាកន្លែងគេកែច្នៃផលិតផលចាស់ៗឡើងវិញនោះឯង។

នៅក្នុងនោះដែរ YouTuber ខាងលើ ក៏បានធ្វើវីដេអូបង្ហាញយ៉ាងច្បាស់ពី Robot Daisy របស់ Apple ក៏ដូចជាបង្ហាញពីដំណាក់កាលនីមួយៗនៃការកែច្នៃ iPhone ចាស់ៗឡើងវិញ។ បើយោងតាមវីដេអូខាងក្រោម នៅពេលយក iPhone ទៅដាក់ក្នុងម៉ាស៊ីន Robot វាចាប់ផ្តើមធ្វើការដោះគ្រឿងនីមួយៗរបស់ iPhone នោះដោយខ្លួនឯង ចាប់ផ្តើមពីការដោះអេក្រង់ទៅមុន បន្ទាប់មកដកថ្ម និងគ្រឿងផ្សេងៗទៀត។​ យ៉ាងណាបើអ្នកចង់ជ្រៀបច្បាស់ពីដំណាក់កាលនីមួយៗបន្ថែម អាចទស្សនាវីដេអូខាងក្រោមនេះបាន៖

គួរបញ្ជាក់ថា ការយក iPhone ទៅកែច្នៃនេះ គឺមានសារៈសំខាន់សម្រាប់ Apple ព្រោះវាអាចឲ្យគេយកគ្រឿងផ្សេងៗ ក៏ដូចជាលោហៈ និងប្លាស្ទិកចេញពី iPhone ចាស់ៗ ទៅផលិតចេញជា iPhone ថ្មីៗ ដោយចំណាយថ្លៃផលិតកាន់តែតិច និងជួយកាត់បន្ថយដល់ការប៉ះពាល់បរិស្ថាន ពីកាកសំណល់អេឡិចត្រូនិចផងដែរ។

ប្រភព ៖ 9To5Mac
អត្ថបទទាក់ទង