ស្ថាបនិករបស់ Razer និងជាអ្នកត្រួសត្រាយលើ Gaming Mouse ដំបូង បានទទួលមរណៈភាពហើយ
កាលពីក្នុងសប្តាហ៍មុន លោក Robert Krakoff ដែលត្រូវជាសហស្ថាបនិករបស់ក្រុមហ៊ុន Razer និងជាអតីតប្រធានផ្នែក Gaming Hardware នៅ Razer នោះ បានទទួលមរភាពហើយ នៅជន្មាយុ 81 ឆ្នាំ។
ប្រហែលអាចនឹងមានអ្នកមិនធ្លាប់ឮឈ្មោះរបស់លោក Robert Krakoff ច្រើន ប៉ុន្តែគាត់នេះហើយ ដែលជាអ្នកនៅពីក្រោយខ្នងការបង្កើត Gaming Mouse ដំបូងគេបំផុត ដែលមានឈ្មោះថា Razer Boomslang។ ការបង្កើត Gaming Mouse ដំបូងនេះ មិនត្រឹមតែជាដើមហេតុដែលជួយឲ្យយីហោ Razer មានខ្សែស្រឡាយជាច្រើនលើទៅលើផលិតផល Gaming Mouse សព្វថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើឲ្យយីហោនេះ ឈានមុខគេមួយលើទីផ្សារ Gaming Peripheral ទាំងមូលនាអំឡុងពេលនោះដែរ។
មិនត្រឹមតែប៉ុណ្ណោះទេ គាត់ក៏ជាអ្នកផ្តើមគំនិតដំបូងនៅ Razer ក្នុងការបង្កើត Gaming Mouse សម្រាប់អ្នកប្រើដៃឆ្វេងទៀតផង។ គួរបញ្ជាក់ថា លោក Robert Krakoff បានកើតនៅថ្ងៃទី 4 ខែតុលា ឆ្នាំ 1940 និងទទួលមរណភាពនៅថ្ងៃទី 26 មេសា ឆ្នាំ 2022 កន្លងទៅថ្មីៗនេះ។
នេះជាដំណឹងគួរឲ្យសោកស្ដាយមួយ តែទោះជាយ៉ាងណាក៏លោក Robert Krakoff បានបន្សល់ទុក នូវស្នាដៃដ៏ល្អរបស់គាត់ សម្រាប់យើងគ្រប់គ្នាបានប្រើប្រាស់ផងដែរ។