របៀបឆែកមើល Comments ពីមុនៗរបស់អ្នកនៅលើ YouTube
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

វេបសាយ YouTube ជាកន្លែងដ៏សម្បូរបែបមួយ ទៅលើវីដេអូគ្រប់ប្រភេទ ទាំងវីដេអូការកម្សាន្ត, វីដេអូមេរៀន និងវីដេអូផ្សេងៗជាច្រើនទៀត។ ចំណែកឯអ្នកដែលតែងតែបញ្ចេញមតិលើវីដេអូទាំងនោះ ក៏អាចចូលទៅពិនិត្យមើល Comments ឡើងវិញបានដូចគ្នា ដោយគ្រាន់តែធ្វើតាមវិធីងាយៗខាងក្រោមនេះ។

ដើម្បីចូលទៅឆែកមើល Comments ពីមុនៗនៅលើ YouTube៖

- ចូលទៅកាន់កម្មវិធី YouTube នៅលើ iOS ឬ Android

- ចុចលើរូប Profile គណនីរបស់អ្នក នៅជ្រុងខាងស្ដាំផ្នែកខាងលើ

- ចុចលើពាក្យ Settings

- ចុចលើពាក្យ Manage all activity

- ចុចលើពាក្យ INTERACTIONS នៅរបារខាងស្ដាំផ្នែកខាងលើ

- ចុងក្រោយ ចុចលើពាក្យ View Comments ជាការស្រេច

សម្រាប់នៅលើវេបសាយរបស់ YouTube វិញ អ្នកគ្រាន់តែចុចលើពាក្យ History នៅចំហៀងខាងឆ្វេង > រួចចុចលើពាក្យ Comments នៅចំហៀងខាងស្ដាំ ផងដែរ។ បន្ទាប់មកទៀត អ្នកទាំងអស់គ្នាក៏អាចចូលទៅកែ, លុប ឬក៏ឆែកមើលឡើងវិញ ចាប់តាំងពីពេលដែលអ្នកបង្កើតគណនី YouTube ដំបូង រហូតមកដល់ពេលបច្ចុប្បន្ននេះ។

ប្រភព ៖ YouTube
អត្ថបទទាក់ទង