Apple លែងទទួលយកកាតឥណទាន សម្រាប់ការទិញកម្មវិធីនិងសេវាកម្ម នៅប្រទេសឥណ្ឌាទៀតហើយ
ដោយ​ ៖ ឡេង | មួយខែមុន SHARE

 

កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់ផលិតផលរបស់ Apple បានប្រទះឃើញថា កាតឥណទានរបស់ពួកគេ នឹងអាចយកទៅបង់ប្រាក់ សម្រាប់ការទិញកម្មវិធី/ហ្គេម ឬក៏សេវាកម្មប្រចាំខែបានទៀតនោះទេ។ ហេតុនេះហើយ អ្នកប្រើប្រាស់ទាំងអស់ គឺត្រូវការបញ្ចូលទឹកប្រាក់ទៅគណនី Apple ID ជាមុនសិន ដោយមិនអាចបង់ផ្ទាល់ តាមរយៈកាតឥណទានដូចមុនទៀតនោះទេ។

តាមការពិតទៅ Apple បានបង្ហើបប្រាប់ប្រជាជនឥណ្ឌា កាលពីខែមេសាកន្លងទៅនេះរួចម្ដងហើយ ដោយសារតែច្បាប់ថ្មីក្នុងប្រទេសមួយនេះ ទាក់ទងទៅនឹងការបង់ប្រាក់ប្រចាំថ្ងៃ ដោយស្វ័យប្រវត្តិ។ ចាប់ផ្ដើមពីអំឡុងខែតុលា ឆ្នាំ 2021 រដ្ឋាភិបាលនៃប្រទេសឥណ្ឌា បានហាមប្រាមលែងឲ្យមាន ការបង់ប្រាក់ដោយស្វ័យប្រវត្តិតទៅទៀតហើយ។ នោះក៏ព្រោះតែជារៀងរាល់ថ្ងៃនេះ គ្រប់សេវាកម្មប្រចាំខែទាំងអស់ សុទ្ធតែណែនាំឲ្យអ្នកប្រើប្រាស់ធ្វើបែបនេះ ដោយពួកគេនឹងកាត់ប្រាក់ Auto ជារៀងរាល់ខែ។ យ៉ាងណាក៏ដោយ Apple ហាក់បីដូចជាមិនគាំទ្រនូវគំនិតធ្វើបែបនេះ ហើយក៏សម្រេចចិត្តដកចេញតែម្ដង ហើយប្រើប្រាស់របៀបបង់ប្រាក់តាមរយៈ Apple ID វិញតែម្ដង។

ប្រហែលជារដ្ឋាភិបាលប្រចាំប្រទេសឥណ្ឌា មិនចង់ឲ្យប្រជាជនរបស់ខ្លួន ចំណាយប្រាក់លើកម្មវិធី/ហ្គេម និងសេវាកម្មប្រចាំខែទាំងអស់នោះច្រើនពេកហើយ។ ព្រមទាំងមិនសូវគាំទ្រនូវ មុខងារជួយកាត់ប្រាក់ប្រចាំខែឲ្យ ដោយស្វ័យប្រវត្តិនោះថែមទៀតផង។

ប្រភព ៖ Apple
អត្ថបទទាក់ទង