Hacker អះអាងថា គេបានលួចទិន្នន័យទាក់ទងនឹងប្រជាជនចិនខ្ទង់ 1 ពាន់លាននាក់ពីប៉ូលិស
ដោយ​ ៖ ខេមបូរីផត | 2 ខែមុន SHARE

 

Hacker មួយក្រុមបានអះអាងថា គេបានលួចយកទិន្នន័យពីប៉ូលិសចិនបានសម្រេច ហើយទិន្នន័យទាំងអស់នោះ គឺទាក់ទងនឹងព័ត៌មានសំខាន់ៗរបស់ប្រជាជនចិនខ្ទង់ 1 ពាន់លាននាក់ឯណោះ។

យោងតាមការរាយការណ៍ចេញពី Bloomberg បានឲ្យដឹងថា Hacker នេះ មានបំណងលក់ទិន្នន័យដែលគេលួចបានទំហំ 23TB ក្នុងតម្លៃ 10 Bitcoin ដែលត្រូវប្រមាណជាខ្ទង់ 198,000 ដុល្លារ គិតត្រឹមពេលនេះ។ ទិន្នន័យទាំងនោះដែរ រួមមានដូចជា ឈ្មោះ, អាសយដ្ឋាន, ទីកន្លែងកំណើត, អត្តសញ្ញាណប័ណ្ណ ក៏ដូចជាលេខទូរសព្ទរបស់ប្រជាពលរដ្ឋចិនផងដែរ។

Hacker នោះ ក៏បានបង្ហាញទិន្នន័យគំរូឲ្យឃើញដែរ ដែលក្នុងនោះរួមបញ្ចូលទាំង​ របាយការណ៍ទាក់ទងនឹងបទឧក្រិដ្ឋចាប់តាំងពីឆ្នាំ 1995 មកម្លេះ។ យ៉ាងណាក៏ដោយក្នុងពេលនេះ នៅមិនទាន់មានអ្នកដឹងច្បាស់នៅឡើយទេថា Hacker នោះ អាចចូលទៅលួចទិន្នន័យពីប៉ូលិសបានដោយវិធីណា ប៉ុន្តែមានអ្នកខ្លះគិតថា គេអាចចូលទៅបានតាមរយៈក្រុមហ៊ុន Cloud របស់ Alibaba ឈ្មោះថា Aliyun ហើយ Alibaba ផ្ទាល់ក៏បានឆ្លើយតបដែរថា ពេលនេះគេកំពុងតែសើបអង្កេតទៅលើករណីនេះហើយ។

ប្រភព ៖ Engadget
អត្ថបទទាក់ទង