Elon Musk លែងមានចំណាប់អារម្មណ៍ចង់ទិញ Twitter ទៀតហើយ
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

ក្រុមការងាររបស់លោក Elon Musk បានផ្ញើពាក្យទៅកាន់ គណៈកម្មការមូលបត្រ (Securities and Exchange Commission) ឲ្យបានដឹងថា គាត់ចង់រំសាយកិច្ចព្រមព្រៀងនោះហើយ។ មូលហេតុវិញ នោះគឺបណ្ដាលមកពី Twitter បានរំលោភពាក្យសម្ដី ហើយបានធ្វើសេចក្តីថ្លែងការណ៍ មិនពិត និងបំភាន់ ក្នុងអំឡុងពេលចរចាគ្នា។

បើយោងទៅតាមឯកសារថ្មីមួយនោះ បានលើកឡើងមកឲ្យដឹងថា លោក Elon Musk បានស្នើសុំឲ្យ Twitter ផ្ដល់ទិន្នន័យចាំបាច់ ទាក់ទងទៅនឹងចំនួនគណនីក្លែងក្លាយ ឬគណនីឥតបានការ ប៉ុន្ដែអស់រយៈពេល 2 ខែក្រោយមក គឺនៅតែមិនទាន់យកមកឲ្យគាត់ដដែល។ ហេតុដូច្នេះហើយ បានជាគាត់មានអារម្មណ៍ថា Twitter លាក់បាំងចំនួនអ្នកប្រើប្រាស់ពិតប្រាកដ ទើបបានជាចង់ដកដៃ ចេញពីការទិញបណ្ដាញសង្គមនេះតែម្ដង។ ចំណែកឯលោក Bret Taylor ដែលជាប្រធានក្រុមប្រឹក្សាភិបាលមួយប្រចាំ Twitter ក៏បានបង្ហោះជាសាធារណៈថា Twitter នឹងបន្តធ្វើតាមផ្លូវច្បាប់ ដើម្បីអនុវត្តកិច្ចព្រមព្រៀងទិញយកនេះ ហើយមានទំនុកចិត្តថា Twitter នឹងឈ្នះនៅក្នុងតុលាការ។

នាពេលបច្ចុប្បន្ននេះ លោក Elon Musk មិនទាន់បានលើករឿងនេះ មកនិយាយដោយផ្ទាល់ ជាសាធារណៈនៅឡើយទេ ប៉ុន្ដែព័ត៌មានលម្អិតបន្ថែម នឹងមកដល់នៅក្នុងពេលឆាប់ៗនេះមិនខាន។

ប្រភព ៖ Twitter
អត្ថបទទាក់ទង