កូនរបស់លោក Steve Jobs បង្ហោះចំណាប់អារម្មណ៍ថា iPhone 14 មានរូបរាងដដែលៗ
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

កាលពីពេលថ្មីៗនេះ Apple បានប្រកាសចេញ iPhone 14 Series ជាផ្លូវការ រួមជាមួយនឹងផលិតផលថ្មីៗផ្សេងៗទៀតដែរ ដោយមានការពង្រឹងបន្ថែមពីជំនាន់មុន។ ស្របនឹងពេលនោះ Eve Jobs ដែលត្រូវជាកូនស្រីរបស់លោក Steve Jobs បានបង្ហោះលើបណ្ដាញសង្គម ដោយបង្ហាញពីចំណាប់អារម្មណ៍ថា iPhone 14 នៅតែមានរូបរាងដូចពីជំនាន់មុនដដែល។

គាត់បានចែករំលែករូបកំប្លែងមួយ (Meme) លើគណនី Instagram ផ្ទាល់ខ្លួន ដែលជាប្រធានបទពេញនិយមមួយ ត្រូវបានគេលើកយកមកនិយាយ ជារៀងរាល់ឆ្នាំទៅហើយ។ ជាការពិតណាស់ iPhone 14 ពិតជាមានរូបរាងស្ទើរតែដូច iPhone 13 ទាំងស្រុង ដោយគ្រាន់មានការពង្រឹងបន្ថែម នៅផ្នែកម៉ាស៊ីនខាងក្នុង និងមុខងារថ្មីៗជាដើម។ ឥឡូវនេះ សូម្បីតែកូនរបស់លោក Steve Jobs ក៏គាំទ្រជាមួយគំនិតនេះដូចគ្នា ប៉ុន្ដែគ្រាន់តែបង្ហោះជាលក្ខណៈលេងសើចប៉ុណ្ណោះ។

កញ្ញា Eve Jobs ជាតារា Model និងជាកូនពៅ (អាយុ 24 ឆ្នាំ) ក្នុងចំណោមបងប្អូនទាំង 4 នាក់ ហើយគាត់ព្រមទាំងជាអ្នកជិះសេះជំនាញ ថែមទៀតផង។

ប្រភព ៖ Eve Jobs
អត្ថបទទាក់ទង