ASUS Zenbook Pro 15 Flip OLED (UP6502) បំពាក់អេក្រង់លំដាប់ខ្ពស់ នៅក្នុងតួខ្លួនស្ដើងអាចបត់បាន 360 ដឺក្រេ
ដោយ​ ៖ ឡេង | មួយខែមុន SHARE

 

ASUS កំពុងតែដាក់លក់ Zenbook Pro 15 Flip OLED (UP6502) នៅលើទីផ្សារប្រទេសកម្ពុជាហើយ ដែលជាកុំព្យូទ័រយួរដៃលំដាប់ខ្ពស់ទំហំ 15.6” ជាមួយការទទួលស្គាល់ដោយ Intel® Evo និងមានអេក្រង់អាចបត់បាន 360 ដឺក្រេផងដែរ។

បន្ទះអេក្រង់របស់វាមានគែមខ្លី NanoEdge ភ្ចាប់មកជាមួយនឹងអេក្រង់ថាច់ស្រ្គីន 2.8K 120Hz/0.2ms OLED ដំបូងគេមួយ ដែលមានកម្រិតពណ៌ត្រឹមត្រូវ 100% DCI-P3, PANTONE® Validated, 500-nit ក៏ដូចជាគាំទ្រ Dolby Vision, DisplayHDR™ True Black 500 និងទទួលស្គាល់ដោយ TÜV Rheinland លើការការពារភ្នែក។

Zenbook Pro 15 Flip OLED ប្រើប្រាស់ CPU ឡើងដល់ Intel® Core i7 ជំនាន់ទី 12th Generation និងក្រាហ្វិកកាត Intel Arc A370M ស៊េរីថ្មី ដើម្បីផ្ដល់ជូនកម្លាំងខ្លាំង ដល់ការងារធ្ងន់ជាច្រើនប្រភេទ ព្រមទាំងអ្នកចូលចិត្តបើកប្រើកម្មវិធីច្រើនក្នុងពេលតែមួយ Multitasking ជាដើម។ បច្ចេកវិទ្យា ASUS IceCool Plus ក៏នៅតែមកជួយគ្រប់គ្រងកម្ដៅឲ្យថ្ថេរ ដើម្បីកុំឲ្យប៉ះពាល់ដល់ការងារបាន។

សម្រាប់រន្ធតំណរភ្ជាប់វិញ វាមានរន្ធ Thunderbolt™ 4 USB-C® គាំទ្របច្ចេកវិទ្យាបញ្ចូលថ្មលឿន, អាចតទៅអេក្រង់ម៉ូនីទ័រ 4K បាន និងអាចផ្ទេរទិន្នន័យបានដល់ល្បឿន 40Gbps ក៏ដូចជាមានបន្ថែមរន្ធ HDMI, រន្ធ USB A 3.2 Gen 2 និងរន្ធ microSD Card Reader ដែរ។

ទោះបីជាមានបន្ទះអេក្រង់ធំ 15.6” មែន តែវានៅអាចរក្សាតួខ្លួនកម្រាស់ស្ដើងមួយ នៅក្នុងការឌីហ្សាញបែបសាមញ្ញបែបជំនាន់ខ្ពស់ ជាមួយបច្ចេកវិទ្យាបត់បាន 360 ដឺក្រេ ដែល ASUS ហៅវាថា ErgoLift Hinge ផងដែរ។ ការធ្វើបែបនេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចបត់អេក្រង់កុំព្យូទ័រយួរដៃនេះ ជាទម្រង់ឡេបថបទូទៅក៏បាន, ជាទម្រង់ថេប្លេតក៏បាន ឬប្រើជើងទម្រេសម្រាប់បញ្ឈរចោលក៏បាន ទៅតាមតម្រូវការជាក់ស្ដែង។

វានេះក៏មានសេនស័រ HD IR នៅជាមួយកាមេរ៉ា Webcam ខាងមុខ ដើម្បីងាយស្រួលឲ្យដោះសោបានលឿន និងមានសុវត្ថិភាពដូចគ្នា។ បូកបញ្ចូលទាំងសេនស័រ Ambient Light និងសេនស័រ RGB Color គឺអាចឲ្យកុំព្យូទ័រកំណត់បន្ថែម ឬបន្ថយកម្រិតភាគរយពន្លឺ ក៏ដូចជាផ្ទៃពណ៌លើអេក្រង់ បានដោយស្វ័យប្រវត្តិ ដើម្បីឲ្យត្រូវគ្នាជាមួយទីកន្លែង ដែលអ្នកប្រើប្រាស់កំពុងនៅថែមទៀតផង។

ក្រៅពីនេះ សម្រាប់អ្នកចូលចិត្តប្រើប្រាស់ប៊ិក ក៏អាចគូសជាមួយប៊ិក ASUS Pen 2.0 បានដូចគ្នា ដោយវាអាចឆ្លើយតបបានរហ័ស និងមានគាំទ្រសម្ពេធសង្កេតបានកម្រិត 4096 Pressure Levels ផងដែរ។ ចំណែកឯក្ដារចុចវិញ ក៏មានភ្លើងពណ៌ RGB ប្រភេទ Single-Zone ដែលអាចឲ្យអ្នកប្រើប្រាស់ កំណត់ពណ៌បានដោយសេរី ទៅតាមអារម្មណ៍ ឬទីកន្លែងបាន។ បើសម្រាប់បទពិសោធន៍លើផ្នែកសំឡេងវិញ Zenbook Pro 15 Flip OLED សុទ្ធតែភ្ជាប់មកជាមួយ Speaker ដល់ទៅ 4 គ្រាប់ ដែលមានគាំទ្រ Dolby Atmos® និងទទួលស្គាល់ដោយ Harman Kardon ដូចគ្នា។

ប្រសិនបើមានចំណាប់អារម្មណ៍លើ ASUS Zenbook Pro 15 Flip OLED (UP6502) ដូច្នេះអ្នកទាំងអស់គ្នា អាចរកទិញនៅក្នុងស្រុកយើងបាន ជាមួយនឹងតម្លៃចាប់ផ្ដើមពី 1,399 ដុល្លារឡើងទៅ នៅតាមបណ្ដាលហាងកុំព្យូទ័រ ដែលជាតំណាងចែកចាយរបស់ ASUS ទាំងអស់។

***សម្រាប់ព័ត៌មានលម្អិតបន្ថែម ទាក់ទងទៅនឹងផលិតផលខាងលើនេះ អាចទំនាក់ទំនងទៅកាន់ហ្វេសប៊ុកផេក៖

ASUS Cambodia (https://www.facebook.com/ASUSKH.Cambodia)

ASUS Republic of Gamers (https://www.facebook.com/gaming/ASUSROGKH)

PRESS CONTACTS

Sak Sovannry

Digital Marketing Specialist

Sovannry_Sak@asus.com

ប្រភព ៖ ASUS Cambodia
អត្ថបទទាក់ទង