កំណែអាប់ដេត iOS 16.1.1 ចេញជាផ្លូវការ តើមានអ្វីបន្ថែមថ្មីខ្លះ?
ដោយ​ ៖ ឡេង | 3 សប្ដាហ៍មុន SHARE

 

ថ្ងៃនេះ Apple បានធ្វើការបញ្ចេញកំណែអាប់ដេត iOS 16.1.1 ចេញជាផ្លូវការហើយ ដែលបានមកដល់ក្នុងរយៈពេល 2 សប្ដាហ៍ បន្ទាប់ពី iOS 16.1 បានដាក់ឲ្យអាប់ដេតទាំងអស់គ្នាមក។ នៅលើកំណែអាប់ដេតថ្មីលើកនេះ គឺមិនមានបន្ថែមមុខងារថ្មីៗអ្វីនោះទេ ដោយឡែក វាចូលខ្លួនមកជួសជុលកំហុសឆ្គង ដែលមាននៅលើជំនាន់មុនៗប៉ុណ្ណោះ។

បើយោងតាមវេបសាយរបស់ Apple គឺបានលើកឡើងមកថា iOS 16.1.1 នឹងជួសជុលបញ្ហាទាក់ទងទៅនឹងប្រព័ន្ធ Wi-Fi ដែលនៅសុខៗបែរជាដាច់ការតភ្ចាប់ សម្រាប់អ្នកប្រើប្រាស់មួយចំនួន កាលពីពេលកន្លងទៅនេះ។ លើសពីនេះទៅទៀត Apple ក៏បានបន្ថែមទៀតថា ពួកគេក៏បានជួសជុលនូវ បញ្ហាទាក់ទងទៅនឹងប្រព័ន្ធសុវត្ថិភាពដូចគ្នា ប៉ុន្ដែមិនបានប្រាប់លម្អិតនោះទេ គ្រាន់តែថាចូលមកពង្រឹងបន្ថែមប៉ុណ្ណោះ។ ហេតុដូច្នេះហើយ ប្រសិនបើ iPhone របស់អ្នកទាំងអស់គ្នា កំពុងតែជួបបញ្ហាណាមួយ អាចធ្វើការអាប់ដេតទៅ 16.1.1 ថ្មីនេះបាន ព្រោះវាអាចនឹងជួសជុលឲ្យបាន។

ដើម្បីចូលទៅធ្វើការអាប់ដេតឡើងទៅជំនាន់ 16.1.1 អ្នកទាំងអស់គ្នាអាចចូលទៅកាន់ Settings > General > Software Update បន្ទាប់មកចុចលើពាក្យ Download and install ហើយរង់ចាំរហូតដល់ការទាញយកត្រូវបានបញ្ចប់ និងចុច Install ដូចនេះ iPhone នឹងធ្វើការដំឡើងដោយស្វ័យប្រវត្តិ។

ប្រភព ៖ Apple
អត្ថបទទាក់ទង