នេះជារចនាបថ realme 10 Pro+ ដោយនឹងប្រកាសចេញនៅថ្ងៃទី 17 វិច្ឆិកានេះ
ដោយ​ ៖ ប្រណិត | 3 សប្ដាហ៍មុន SHARE

 

ប្រធានបទដែលកំពុងឡើងកម្តៅរបស់ realme នោះគឺអេក្រង់កោងថ្មីនៅលើ Realme 10 Pro+។ ឥឡូវនេះក្រុមហ៊ុនកំពុងផ្តោតទៅលើផ្នែកម្ខាងទៀតនៃទូរសព្ទ ដោយបង្ហាញពណ៌មួយជាពិសេស មានឈ្មោះថា "Hyperspace design"។ ខាងក្រោមនេះគឺជាតារាសម្ដែង និងជាតារាចម្រៀង Yang Mi ដែលជាអ្នកតំណាងប្រចាំប្រទេសចិន ថតរូបជាមួយ realme 10 Pro Series។

នេះជារូបបង្ហាញពីការរចនារបស់ realme 10 Pro Series
  

Realme 10 Pro+ រួមជាមួយនឹងទូរសព្ទ 10-series 5G ផ្សេងទៀត នឹងត្រូវបានបង្ហាញជាផ្លូវការនៅថ្ងៃទី 17 ខែវិច្ឆិកា ខាងមុខនេះហើយ។ វាត្រូវបានគេរំពឹងថា នឹងត្រូវបានបំពាក់ដោយឈីប Dimensity 1080 ប្រសិនបើពាក្យចចាមអារ៉ាមត្រឹមត្រូវ ពិតមែននោះ។ បន្ថែមពីនេះ វានឹងមានកាមេរ៉ាមេ 108MP តែយ៉ាងណាសម្រាប់មុខងារ និងលក្ខណៈពិសេសរបស់វានៅមិនទាន់ដឹងនៅឡើយទេ។ អ្នកទាំងអស់គ្នាអាចទស្សនាវីដេអូខ្លីមួយនៅខាងក្រោមបាន ដែលបង្ហាញពីខ្នងក្រោយ ប្រែពណ៌ពេលត្រូវពន្លឺ។ ផ្នែកខាងក្រោយ មានលំនាំផ្កាយ ដែលស្ថិតនៅចំកណ្តាលកាមេរ៉ា រួមជាមួយនឹងស្នាមពន្លឺចាំងចេញមក ដូច្នេះមើលទៅពណ៌មិនហាក់ដូចជា នៅស្ងៀមឡើយ។

 

បន្ថែមពីនេះ Realme 10 Pro+ នឹងមានអេក្រង់ទំហំ 6.7 អ៊ីញប្រភេទ OLED ជាមួយនឹងកម្រិត Refresh Rate 120Hz និង 2160Hz high-frequency dimming ដែលជា PWM ខ្ពស់បំផុត នៅក្នុងឧស្សាហកម្ម សម្រាប់ការកាត់បន្ថយ ភាពតានតឹងនៅលើភ្នែក។

បន្ថែមពីនេះទៀត អេក្រង់របស់វានឹងមានគែមស្តើងខ្លាំង ជាមួយនឹងចង្កាកម្រាស់ត្រឹមតែ 2.33mm ប៉ុណ្ណោះ។ បន្ថែមពីនេះ ជ្រុងទាំងសងខាងក៏កោងនៅមុំ 61 ដឺក្រេ ហើយបន្ទះអេក្រង់ទាំងមូល ត្រូវបានការពារដោយកញ្ចក់ការពារ ដែលអាចការពាពីការធ្លាក់ចុះ 1.5 ម៉ែត្រឯណោះ។

ប្រភព ៖ realme Cambodia
អត្ថបទទាក់ទង