vivo X90 Series នឹងចេញជាផ្លូវការនៅថ្ងៃទី 22 ខែវិច្ឆិកា ឆ្នាំ 2022 ខាងមុខនេះ
ដោយ​ ៖ ឡេង | 3 សប្ដាហ៍មុន SHARE

 

vivo ប្រចាំប្រទេសចិន បានប្រកាសប្រាប់ឲ្យដឹងមុនហើយថា X90 Series ត្រៀមនឹងចេញជាផ្លូវការនៅថ្ងៃទី 22 ខែវិច្ឆិកា ឆ្នាំ 2022 ខាងមុខនេះ។ លើសពីនេះទៅទៀត vivo ក៏បានបង្ហើបឲ្យឃើញមុន អំពីការឌីហ្សាញរបស់ vivo X90 Series ក៏ដូចជារូបភាពមួយចំនួន ថតចេញពីម៉ូឌែល X90 Pro+ ថែមទៀតផង។

ហាក់បីដូចជាម៉ូឌែលមុនៗដែរ ដោយលើកនេះ vivo នៅតែបន្ដសហការជាមួយ ZEISS ដដែល លើការពង្រឹងគុណភាពរូបថត ឲ្យកាន់តែល្អប្រសើរ ជាងជំនាន់មុនៗទៅទៀត ជាមួយឈីបជំនួយ vivo V2 ISP របស់ខ្លួនឯងផ្ទាល់។ បើយោងទៅតាមរូបភាពទាំងអស់នេះ គឺបានដាក់បង្ហាញឲ្យឃើញថា vivo X90 Series នឹងមានស៊ុមកាមេរ៉ារាងមូលនៅខាងក្រោយ ជាមួយកាមេរ៉ាសរុបចំនួន 4 គ្រាប់ ដោយកាមេរ៉ាគោលមានសេនស័រទំហំ 1 អ៊ីញពី Sony IMX 989 ផងដែរ។

ប្រិយមិត្តអ្នកអានទាំងអស់គ្នា អាចធ្វើការទស្សនារូបភាពថតចេញពី vivo X90 Pro+ នៅខាងក្រោមនេះបាន មុនពេលនឹង vivo ប្រកាសចេញនៅថ្ងៃទី 22 ខែវិច្ឆិកា ឆ្នាំ 2022 នៅលើទីផ្សារប្រទេសចិន។ ចំណែកឯសម្រាប់ប្រទេសកម្ពុជាយើង គឺនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។

ប្រភព ៖ vivo
អត្ថបទទាក់ទង