របៀបទស្សនាព្រឹត្តិការណ៍ផ្សាយបន្ដផ្ទាល់ប្រកាសចេញ Snapdragon 8 Gen 2 នៅទីនេះ
ដោយ​ ៖ ឡេង | 3 សប្ដាហ៍មុន SHARE

 

ជារៀងរាល់ឆ្នាំ Qualcomm តែងតែធ្វើការរៀបចំនូវ ព្រឹត្តិការណ៍ប្រកាសចេញបច្ចេកវិទ្យាថ្មីៗ ដែលត្រូវជាព្រឹត្តិការណ៍ផ្សាយបន្ដផ្ទាល់ Snapdragon Summit តែម្ដង។ ដោយនៅក្នុងប្រទេសកម្ពុជាយើង ត្រូវនឹងវេលាម៉ោង 6AM ព្រឹក ថ្ងៃទី 16 វិច្ឆិកា 2022 នេះ Qualcomm នឹងធ្វើការដាក់បង្ហាញនូវ បន្ទះឈីបជំនាន់ក្រោយ Snapdragon 8 Gen 2 ជាផ្លូវការហើយ។

Qualcomm នឹងធ្វើការផ្សាយបន្ដផ្ទាល់តាមអនឡាញ សម្រាប់អ្នកដែលមិនអាចចូលរួមដោយផ្ទាល់បាន ដោយរៀបចំធ្វើឡើងនៅតាមបណ្ដាញសង្គម និងជាពិសេសនៅលើឆានែល YouTube ផ្លូវការរបស់ពួកគេ។ នៅក្នុងឆ្នាំ 2022 នេះ Qualcomm ក៏រៀបចំព្រឹត្តិការណ៍ឡើងនៅកោះហាវ៉ៃដដែល ជាមួយរយៈពេលចំនួន 2 ថ្ងៃ។ សម្រាប់ថ្ងៃដំបូង ថ្ងៃទី 1 ខាងក្រុមហ៊ុន Qualcomm នឹងលើកឡើងពីប្រធានបទសំខាន់ ដែលទាក់ទងទៅនឹងស្មាតហ្វូន ក៏ដូចជាបន្ទះឈីបជំនាន់ក្រោយ។ ចំណែកឯថ្ងៃទី 2 វិញ ពួកគេនិយាយអំពីឧបករណ៍ផ្សេងៗទៀត ក្រៅពីស្មាតហ្វូន ហាក់បីដូចជា កាសឥតខ្សែ, កុំព្យូទ័រយួរដៃ, យានយន្ដ ឬក៏ AI ជាដើម។

ប្រិយមិត្តអ្នកអានទាំងអស់គ្នា អាចធ្វើការចូលរួមទស្សនាព្រឹត្តិការណ៍នេះបាន តាមរយៈឆានែល YouTube របស់ Qualcomm ផ្ទាល់តែម្ដង ឬក៏ចុចនៅលើតំណរភ្ជាប់ខាងក្រោមនេះ។ អ៊ីចឹង ប្រសិនបើអ្នកទាំងអស់គ្នា មានចំណាប់អារម្មណ៍ចង់ទស្សនាការផ្សាយបន្ដផ្ទាល់ ហើយដើម្បីកុំឲ្យខាកខាន គឺអាចចុចដាក់កណ្ដឹងនៅក្នុងវីដេអូ YouTube ហ្នឹង ដើម្បីទទួលបានដំណឹងភ្លាមៗ នៅពេលការផ្សាយបន្ដផ្ទាល់ត្រូវបានចាប់ផ្ដើម។

https://www.youtube.com/watch?v=2Rqo7oniDlI

ប្រភព ៖ Qualcomm
អត្ថបទទាក់ទង