ចំនួនមនុស្សសរុបលើពិភពលោក បានឈានចូលមកដល់ខ្ទង់ 8 ពាន់លាននាក់ហើយ
ដោយ​ ៖ ឡេង | 3 សប្ដាហ៍មុន SHARE

 

ថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2022 នេះ ត្រូវជាថ្ងៃដែលប្រជាជនលើពិភពលោក បានកើនឡើងមកដល់ខ្ទង់ 8 ពាន់លាននាក់ លើកដំបូងបង្អស់។ នេះពិតជាកំណត់ត្រាដ៏សំខាន់មួយ សម្រាប់ផ្នែកនៃការអភិវឌ្ឍន៍របស់មនុស្សលោក។

មូលហេតុនៃការកើនឡើងមកដល់ខ្ទង់ 8 ពាន់លាននាក់នេះ គឺជាការកើនឡើងបន្តិចម្តងៗ នៃអាយុជីវិតរបស់មនុស្ស ដោយសារតែ ការកែលម្អសុខភាពជាសាធារណៈ, អាហារូបត្ថម្ភ, អនាម័យផ្ទាល់ខ្លួន, ថ្នាំ និងបច្ចេកវិទ្យាថែមទៀតផង បើយោងតាមអង្គការសហប្រជាជាតិ UN។ លើសពីនេះទៅទៀត ការអភិវឌ្ឍន៍នៃប្រទេសនីមួយៗ ក៏ជាហេតុនាំឲ្យមានចំនួនមនុស្សកើត ស្ទុះឡើងខ្ពស់ជាងចំនួនមនុស្សស្លាប់ផងដែរ ទោះបីជារងផលប៉ះពាល់ពីកូវីដ 19 យ៉ាងណាក្ដី។ គួរបញ្ជាក់ផងថា គិតមកទាល់ពេលនេះ ប្រជាជនកម្ពុជាយើង គឺមានចំនួនសរុបខ្ទង់ 16.77 លាននាក់ហើយ។

កាលពីអំឡុងឆ្នាំ 2011, មនុស្សយើងបានកើនឡើងចំនួន 7 ពាន់លាននាក់ជាលើកដំបូង ហើយអស់រយៈពេល 12 ឆ្នាំក្រោយមក ក៏បានកើនឡើងមកដល់ខ្ទង់ 8 ពាន់លាននាក់ជាលើកដំបូងនេះ។ បើយោងតាមការព្យាករណ៍មកថា នៅអំឡុងឆ្នាំ 2037 ដែលជារយៈពេលខ្ទង់ 15 ឆ្នាំទៀត មនុស្សយើងនឹងអាចកើនឡើងដល់ចំនួន 9 ពាន់លាននាក់ជាលើកដំបូងនេះ។

ប្រភព ៖ UN
អត្ថបទទាក់ទង