ឈីបកំពូល Snapdragon 8 Gen 2 នឹងមានប្រើប្រាស់នៅលើស្មាតហ្វូនទាំងអស់នេះ
ដោយ​ ៖ ឡេង | 2 សប្ដាហ៍មុន SHARE

 

កាលពីពេលថ្មីៗនេះ Qualcomm បានប្រកាសចេញបន្ទះឈីបលំដាប់កំពូលជាផ្លូវការហើយ ដែលត្រូវជា Snapdragon 8 Gen 2 ជាមួយការពង្រឹងលើបច្ចេកវិទ្យា AI ខ្លាំងជាងមុន 4.5 ដង និងមានកម្លាំងខ្លាំងជាងមុនផងដែរ។ ដោយបញ្ជីនៅខាងក្រោមអត្ថបទនេះ គឺសុទ្ធតែជាស្មាតហ្វូនស៊េរីថ្មីៗទាំងអស់ ដែលត្រូវបានក្រុមហ៊ុនបញ្ជាក់ជាផ្លូវការហើយថា នឹងប្រើប្រាស់បន្ទះឈីប Snapdragon 8 Gen 2 ថ្មីនេះ។

ទាំងអស់នេះជាស្មាតហ្វូន ត្រូវបានបញ្ជាក់ជាផ្លូវការថា នឹងប្រើប្រាស់ឈីប Snapdragon 8 Gen 2៖

Xiaomi 13 Series

OnePlus 11

OPPO Find X6 Series

vivo X90 Pro+

iQOO 11 Series

Motorola X40

ហាក់បីដូចជា Qualcomm បានប្រកាសប្រាប់រួចហើយអ៊ីចឹង ដោយអ្នកប្រើប្រាស់អាចរំពឹងទុកថា នឹងឃើញមានស្មាតហ្វូនប្រើប្រាស់បន្ទះឈីប Snapdragon 8 Gen 2 ចាប់ផ្ដើមពីចុងឆ្នាំ 2022 តទៅហើយ។ យ៉ាងណាមិញ សម្រាប់ក្រុមហ៊ុនមួយចំនួនទៀតដូចជា Samsung អាចនឹងត្រូវរង់ចាំរហូតដល់ដើមឆ្នាំក្រោយ ពីព្រោះតែចង់រង់ចាំរហូតដល់ពេលវេលាប្រកាសចេញ Galaxy S23 Series តែម្ដង។

ប្រភព ៖ Snapdragon
អត្ថបទទាក់ទង