ការបង្កើតគណនី តាមអ្នក កាន់តែងាយស្រួល នៅលើជំនាន់ 3.5 ទើបចេញផ្លូវការនេះ
ដោយ​ ៖ ប្រណិត | 2 សប្ដាហ៍មុន SHARE

 

បន្ទាប់ពីបានដាក់ឲ្យអ្នកប្រើប្រាស់ធ្វើការផ្លាស់ប្តូរ ឈ្មោះអ្នកប្រើប្រាស់ (Username) និងបើកឲ្យម្ចាស់ទូរសព្ទ Huawei ធ្វើការដោនឡូដ តាមអ្នក ជាផ្លូវការពី AppGallery ហើយនោះ តាមអ្នក បានបញ្ចេញជំនាន់ថ្មីមួយទៀតជាផ្លូវការហើយ នៅក្នុងថ្ងៃនេះ។ យើងសង្កេតឃើញថា តាមអ្នក តែងតែមានកំណែអាប់ដេតជាប្រចាំ ធ្វើយ៉ាងណាឲ្យបទពិសោធន៍ របស់អ្នកប្រើប្រាស់ កាន់តែប្រសើរទ្វេដង មិនថាតែល្បឿនដំណើរការនិងប្រព័ន្ធសុវត្ថិភាពនោះទេ សំណូមពរពីអ្នកប្រើប្រាស់ក៏ត្រូវបានយកចិត្តទុកដាក់ជានិច្ច។ ជាក់ស្តែងនៅក្នុងជំនាន់ថ្មីនេះ តាមអ្នក បានដាក់ឲ្យប្រើប្រាស់ការបង្កើតគណនីថ្មី តាមរយៈការប្រើប្រាស់លេខទូរសព្ទ ដែលនេះជាមុខងារមួយ មានការសំណូមពរផងដែរ។

ឥឡូវនេះអ្នកប្រើប្រាស់មានជម្រើសច្រើនក្នុងការបង្កើតគណនី តាមអ្នក ថ្មី ដោយអាចប្រើអ៊ីម៉ែលក៏បាន ឬក៏ប្រើប្រាស់លេខទូរសព្ទផ្ទាល់ខ្លួន មកបង្កើតគណនីក៏បាន។ គួរបញ្ជាក់ថា មុននឹងជ្រើសរើសអ៊ីម៉ែលឬលេខទូរសព្ទ ត្រូវប្រាកដថាវាជាកម្មសិទ្ធិរបស់អ្នកពិតប្រាកដ ព្រោះថា តាមអ្នក នឹងតម្រូវឲ្យផ្ទៀងផ្ទាត់ជាមុនសិន តាមរយៈលេខកូដ ៦ ខ្ទង់ មុននឹងឈានទៅដល់ការបង្កើតគណនីបានជោគជ័យ។

ខាងក្រោមនេះជាមុខងារថ្មី និងកំណែប្រែមួយចំនួនរបស់ តាមអ្នក ជំនាន់ 3.5៖

- ប្រើប្រាស់លេខទូរសព្ទសម្រាប់បង្កើតគណនីថ្មី

- បង្កើនល្បឿនដំណើរការឲ្យកាន់តែប្រសើរ

- ពង្រឹងប្រព័ន្ធសុវត្ថិភាព

- ជួសជុលបញ្ហាបច្ចេកទេសមួយចំនួនទៀត

***ចុចលើតំណរភ្ជាប់ខាងក្រោមដើម្បីដោនឡូដ៖

- ចុចទីនេះ សម្រាប់ Android

- ចុចទីនេះ សម្រាប់ iOS

- ចុចទីនេះ សម្រាប់ Huawei

សរុមមកនៅលើ តាមអ្នក 3.5 នេះ អ្នកប្រើប្រាស់នឹងទទួលបានជម្រើសបង្កើតគណនី តាមអ្នក ថ្មីច្រើនជាងមុន ដោយអាចប្រើប្រាស់អ៊ីម៉ែលក៏បាន ឬប្រើលេខទូរសព្ទក៏បាន។ កុំភ្លេចធ្វើការអាប់ដេត ឬដោនឡូដ តាមអ្នក ជំនាន់ថ្មីឲ្យបានគ្រប់គ្នា ដើម្បីទទួលបានបទពិសោធន៍ប្រើប្រាស់ និងប្រព័ន្ធសុវត្ថិភាពកាន់តែប្រសើរ។

ប្រភព ៖ តាមអ្នក
អត្ថបទទាក់ទង