បញ្ជីពាក្យសម្ងាត់ប្រចាំឆ្នាំ 2021 ងាយស្រួលឲ្យគេទាយដឹងលឿនជាងគេ
ដោយ​ ៖ ឡេង | 2 សប្ដាហ៍មុន SHARE

 

ការដាក់ពាក្យសម្ងាត់ គឺជាចំណុចចាំបាច់មួយ និងមិនអាចខ្វះបាននោះទេ ដើម្បីជួយការពារគណនីរបស់អ្នក ពីការលួចប្រើប្រាស់ពីនរណាម្នាក់បាន ដូច្នេះហើយបានជាយើងត្រូវការ ពាក្យសម្ងាត់ដ៏រឹងមាំបំផុត និងមិនអាចឲ្យគេងាយទាយបានឡើយ។ យ៉ាងណាមិញ សម្រាប់អ្នកប្រើប្រាស់មួយចំនួនធំទៀត ក៏នៅតែបន្ដប្រើប្រាស់ពាក្យសម្ងាត់ប្រភេទស្រួលៗដដែល និងបណ្ដាលឲ្យមានអ្នកអាចលួចទាយដឹងបានយ៉ាងលឿន។

បើយោងទៅតាមការសិក្សា និងស្រាវជ្រាវដោយ NordPass ជាសេវាកម្មគ្រប់គ្រងពាក្យសម្ងាត់មួយ បានធ្វើការដាក់បង្ហាញពាក្យសម្ងាត់កំពូលៗទាំង 200 ដែលងាយស្រួលឲ្យគេទាយបំផុត។ ចំពោះពាក្យសម្ងាត់ដែលស្ថិតនៅលើតារាងប្រចាំលេខ 10 គឺរួមមានដូចជា password, 123456, 123456789, guest, qwerty, 12345678, 111111, 12345, col123456 និង 123123 ផងដែរ។ ហេតុនេះហើយ ប្រសិនបើប្រិយមិត្តអ្នកអាន កំពុងប្រើប្រាស់ពាក្យសម្ងាត់ទាំងអស់នេះ គឺគួរតែផ្លាស់ប្ដូរចេញភ្លាម និងត្រូវរកនឹកពាក្យសម្ងាត់ថ្មី ដែលពិបាកឲ្យទាយជាងនោះទាល់តែបាន។

ចំពោះអ្នកចង់ពិនិត្យមើលពាក្យសម្ងាត់កំពូលៗទាំង 200 ដែលរៀបចំដោយ NordPass គឺអាចចូលទៅកាន់វេបសាយផ្លូវការ ឬតាមរយៈតំណរភ្ជាប់ខាងក្រោមនេះបាន។

https://nordpass.com/most-common-passwords-list/

ប្រភព ៖ NordPass
អត្ថបទទាក់ទង