លទ្ធផល AuTuTu ថ្មីប្រទះឃើញថា Snapdragon 8 Gen 2 ទទួលបានពិន្ទុខ្ពស់ជាង Dimensity 9200
ដោយ​ ៖ ឡេង | 2 សប្ដាហ៍មុន SHARE

 

កាលពីពេលថ្មីៗនេះ លទ្ធផលធ្វើតេស្ដដំបូងនៅលើ Geekbench បានបង្ហាញឲ្យឃើញថា Snapdragon 8 Gen 2 ស្ថិតនៅក្រោម A16 Bionic បន្ដិច ទៅលើផ្នែកកម្លាំងម៉ាស៊ីន។ ចំណែកឯមកដល់ពេលដែលធ្វើតេស្ដតាម AnTuTu វិញម្ដង គឺបានចង្អុលបង្ហាញថា Snapdragon 8 Gen 2 អាចយកឈ្នះ Dimensity 9200 បាន នៅលើចំនួនពិន្ទុសរុប។

ជាការពិតណាស់ បើយោងទៅតាមរូបភាពធ្វើតេស្ដ AnTuTu ដំបូងៗទាំងអស់នេះ បានឲ្យយើងដឹងថា Snapdragon 8 Gen 2 អាចទទួលបាន 1,312,901 ពិន្ទុ បើប្រៀបធៀបទៅនឹងចំនួន 1,266,102 ពិន្ទុរបស់ Dimensity 9200 ដោយខុសគ្នាខ្ទង់ 46,799 ពិន្ទុ។ យ៉ាងណាក៏ដោយ បន្ទះឈីបកំពូលៗទាំង 2 សុទ្ធតែមានកម្លាំងខ្លាំងដូចៗគ្នា សុទ្ធតែទទួលបានលើស 1 លានពិន្ទុ ជាមួយការគាំទ្របច្ចេកវិទ្យា Ray-Tracing, គាំទ្រ Wi-Fi 7 និងមានទំហំ 4nm ដូចគ្នា។

បើទៅលើផ្នែក Benchmark វិញ Snapdragon 8 Gen 2 គឺទទួលបាន 1,485 ពិន្ទុលើផ្នែក Single-Core និងនៅលើផ្នែក Multi-Core ទទួលបាន 4,739 ពិន្ទុ។ រីឯ Dimensity 9200 ទទួលបាន 1,353 ពិន្ទុលើផ្នែក Single-Core និងនៅលើផ្នែក Multi-Core ទទួលបាន 4,471 ពិន្ទុ។

ប្រភព ៖ AnTuTu
អត្ថបទទាក់ទង