ម៉ូនីទ័រ Super Ultra-Wide ដំបូងគេបង្អស់ពី MSI នឹងបង្ហាញខ្លួននៅ CES 2023 ខាងមុខនេះ
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

MSI បានធ្វើការបង្ហើបឲ្យដឹងមុនអំពី ម៉ូនីទ័រដំបូងគេបង្អស់របស់ខ្លួន ដែលជាប្រភេទ Super Ultra-Wide បែបលក្ខណៈកោង និងមានប្រវែងវែងខ្លាំងជាងគេមួយ។ លើសពីនេះ ម៉ូនីទ័រស៊េរីថ្មីនេះក៏ប្រើប្រាស់អេក្រង់ QD-OLED លំដាប់ខ្ពស់ និងមានកម្រិត Refresh Rate ដល់ទៅ 240Hz ថែមទៀតផង។

MSI បានហៅម៉ូនីទ័រថ្មីនេះថា Project 491C ដែលកំពុងតែស្ថិតនៅក្នុងដំណាក់កាលគំរូ និងមិនទាន់មានថ្ងៃដាក់លក់ជាផ្លូវការ ឬក៏ប្រាប់ពីតម្លៃនៅឡើយទេ។ ម៉ូនីទ័រប្លែកមួយនេះគឺមានខ្នាតអេក្រង់ 32:9 Aspect Ratio ដែលស្មើនឹងម៉ូនីទ័រ 16:9 ចំនួន 2 បូករួមបញ្ចូលគ្នាតែមួយ ហើយបង្កើតបានជាអេក្រង់ Super Ultra-Wide នេះឡើងមក។ ចំណែកឯបន្ទះអេក្រង់ប្រភេទ QD-OLED គឺជាការសហការគ្នាជាមួយ Samsung Display និងបើយោងទៅតាមលេខ 49 នៅក្នុងឈ្នោះ Project 491C នោះគឺអាចចង្អុលបង្ហាញថា ម៉ូនីទ័រនេះនឹងមានអេក្រង់ទំហំ 49” ផងដែរ។

បើគិតមើលទៅគឺនៅសល់រយៈពេល 6 សប្ដាហ៍ទៀត សម្រាប់ការចាប់ផ្ដើមនៃព្រឹត្តិការណ៍ CES 2023 ដែលចាប់ពីថ្ងៃទី 5 ដល់ថ្ងៃទី 8 ខែកមរា 2023 ហើយក៏ជាពេលដែល MSI នឹងធ្វើការដាក់បង្ហាញលម្អិតបន្ថែមអំពី ម៉ូនីទ័រ Super Ultra-Wide ពិសេសមួយនេះដូចគ្នា។ ប្រសិនបើប្រិយមិត្តអ្នកអាន មានចំណាប់អារម្មណ៍លើម៉ូនីទ័រនេះ កុំភ្លេចរង់ចាំតាមដានទាំងអស់គ្នាបន្ដទៀត។

ប្រភព ៖ MSI
អត្ថបទទាក់ទង