រូបភាពថ្មីរបស់ Pixel 7a បានបង្ហាញពីការឌីហ្សាញស្រដៀងគ្នាទៅនឹង Pixel 7 ច្រើន
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

ទូរសព្ទលំដាប់មធ្យមបន្ទាប់របស់ Google ត្រូវបានលេញចេញរូបរាង មុនពេលប្រកាសចេញជាផ្លូវការ ដោយបានបង្ហាញទាំងបន្ទះអេក្រង់ខាងមុខ និងការរចនានៅខាងក្រោយផងដែរ។ ទូរសព្ទលំដាប់មធ្យមថ្មីនេះ នឹងអាចត្រូវជាម៉ូឌែល Pixel 7a ប្រសិនបើ Google នៅបន្ដប្រើប្រាស់ត្រកូល a ដូចជារៀងរាល់ឆ្នាំដដែល។

ហាក់បីដូចជា Pixel 6 និង 6a អ៊ីចឹងដែរ ដោយការឌីហ្សាញរបស់ Pixel 7a គឺបានយកលំនាំតាម Pixel 7 ដូចគ្នា ជាមួយបន្ទះអេក្រង់លាតនៅខាងមុខ ដែលមានលេនកាមេរ៉ាទម្លុះអេក្រង់នៅចំកណ្ដាល ប៉ុន្ដែនៅសល់គែមអេក្រង់ច្រើនជាងបន្ដិច។ សម្រាប់ផ្នែកខ្នងខាងក្រោយវិញ ក៏ប្រទះឃើញមានកាមេរ៉ាចំនួន 2 គ្រាប់ ស្ថិតនៅក្នុងស៊ុមរាងបន្ទាត់កាត់ប្រវែងវែង ថែមទៀតផង។

បើយោងទៅតាមរបាយការណ៍លេចធ្លាយ គឺបានបង្ហើបមកឲ្យដឹងថា Pixel 7a នឹងមានបន្ទះអេក្រង់ FHD+ 90Hz គាំទ្រសេនស័រស្កេនក្រយ៉ៅដៃលើអេក្រង់, គាំទ្របច្ចេកវិទ្យាបញ្ចូលថ្មឥតខ្សែ 5W និងប្រើប្រាស់សេនស័រ Sony IMX787 ទំហំ 64MP និង IMX712 ទំហំ 13MP សម្រាប់កាមេរ៉ាក្រោយផងដែរ។

Google Pixel 7a នេះ ត្រូវបានគេរំពឹងទុកថា នឹងអាចចេញលក់ជាផ្លូវការ នៅដើមឆ្នាំ 2023 ខាងមុខនេះ ហើយអាចនឹងដាក់លក់នៅក្នុងតម្លៃខ្ទង់ $449 នៅសហរដ្ឋអាមេរិក ដូចគ្នាទៅនឹងម៉ូឌែល Pixel 6a ដែរ។

ប្រភព ៖ Onleaks
អត្ថបទទាក់ទង