ក្រុមហ៊ុនស្មាតហ្វូនធំៗក្នុងប្រទេសចិន បានប្រកាសផ្អាកការប្រកាសចេញស៊េរីថ្មីៗមួយរយៈសិន
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

រៀងរាល់ស្មាតហ្វូនគ្រប់លំដាប់ទាំងអស់ នៅក្នុងទីផ្សារប្រទេសចិន ត្រូវបានផ្អាកការប្រកាសចេញស៊េរីថ្មីៗ នៅក្នុងពេលបច្ចុប្បន្ននេះសិន និងប្រាប់ជូនព័ត៌មានបន្ថែម នៅពេលក្រោយៗទៀត។ នេះបើយោងតាមក្រុមហ៊ុនបង្កើតស្មាតហ្វូនល្បីៗដូចជា Xiaomi, HUAWEI, iQOO និង MediaTek គឺបានប្រកាសជាសាធារណៈហើយថា ពួកគេសុំផ្អាកការប្រកាសចេញស្មាតហ្វូនស៊េរីថ្មីៗ ដែលគ្រោងនឹងប្រកាសចេញនៅខែធ្នូ 2022 នេះ។

ចំពោះមូលហេតុវិញនោះក៏ដោយសារតែ លោក Jiang Zemin ដែលត្រូវជាអតីតអគ្គលេខាធិការ បក្សកុម្មុយនិស្តចិន បានទទួលមរណភាព កាលពីពេលថ្មីៗកន្លងទៅនេះ។ ហេតុដូច្នេះហើយ Xiaomi 13 Series ដែលគ្រោងនឹងចេញនៅក្នុងថ្ងៃទី 1 ធ្នូ 2022 នេះ រួមជាមួយនឹងប្រព័ន្ធ MIUI 14 គឺត្រូវបានពន្យាពេលទៅថ្ងៃខាងមុខទៀតវិញ។ ចំណែកឯ HUAWEI បានពន្យាពេលការប្រកាសចេញ នាឡិកាឆ្លាតវៃរបស់ពួកគេ, iQOO 11 Series និង iQOO Neo7 SE ដែលត្រូវចេញនៅថ្ងៃទី 2 ធ្នូ 2022 នេះ ក៏ត្រូវបានពន្យាពេល និង MediaTek ក៏ត្រូវពន្យាពេលការប្រកាសចេញឈីប Dimensity 8200 ថែមទៀតផង។

អ៊ីចឹង ក្រុមហ៊ុនភាគច្រើននៅក្នុងប្រទេសចិន នឹងត្រូវរកពេលវេលាថ្មីនៅពេលខាងមុខទៀត ដើម្បីប្រកាសចេញផលិតផលថ្មីៗរបស់ពួកគេ។

ប្រភព ៖ Weibo
អត្ថបទទាក់ទង