Samsung នឹងធ្វើឲ្យប្រព័ន្ធស្កេនក្រយ៉ៅដៃ មានសុវត្ថិភាពជាងមុនខ្ទង់ 2.5 ពាន់លានដងនៅក្នុងឆ្នាំ 2025
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

នៅអំឡុងឆ្នាំ 2025 ខាងមុខនេះ Samsung បានប្រកាសថា ពួកគេនឹងបញ្ចេញបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃជំនាន់ថ្មី ដែលមានសុវត្ថិភាពខ្ពស់ជាងមុនដល់ទៅ 2.5 ពាន់លានដងឯណោះ។ មូលហេតុចម្បងដែល Samsung អាចសម្រេចបានបច្ចេកវិទ្យាពិសេសថ្មីនេះ នោះគឺត្រូវជាបន្ទះអេក្រង់ OLED 2.0 ដែលអ្នកប្រើប្រាស់អាចស្កេនក្រយ៉ៅដៃ បាននៅគ្រប់កន្លែងទាំងអស់ សម្រាប់បន្ទះអេក្រង់ទំាំងមូលតែម្ដង។

ដោយសារតែ បន្ទះអេក្រង់ទាំងមូលជាកន្លែងអាចស្កេនក្រយ៉ៅដៃបាន ដូច្នេះហើយ Samsung នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ធ្វើការស្កេនម្រាមដៃចំនួន 3 ក្នុងពេលតែមួយតែម្ដង ដើម្បីទទួលបានប្រព័ន្ធសុវត្ថិភាពខ្ទង់ 2.5 ពាន់លានដងល្អជាងមុននោះ។ ចំពោះរាល់ស្មាតហ្វូនដែលប្រើប្រាស់អេក្រង់ OLED 2.0 ចាប់ពីឆ្នាំ 2025 តទៅ នឹងលែងចាំបាច់ត្រូវការស្កេនក្រយ៉ៅដៃ ឲ្យចំតែកន្លែងណាមួយទៀតនោះទេ ព្រោះតែអេក្រង់ទាំងមូល ជាកន្លែងស្កេនក្រយ៉ៅបែបនេះ។

គួរបញ្ជាក់ផងថា Samsung មិនទាន់បានប្រកាសប្រាប់ថា បច្ចេកវិទ្យាអេក្រង់ OLED 2.0 នេះ នឹងមាននៅលើស្មាតហ្វូន ឬក៏ថេប្លេតណាមួយនៅឡើយទេ ដោយគ្រាន់តែប្រាប់ថា វានឹងរួចរាល់ចាប់ផ្ដើមពីឆ្នាំ 2025 តទៅ។

ប្រភព ៖ Samsung
អត្ថបទទាក់ទង