ជាវ realme C30 ឥឡូវនេះមានតម្លៃត្រឹម 89 ដុល្លារ ជាមួយចំនួនមានកំណត់
ចំណេញ 30 ដុល្លារភ្លាមៗពីការជាវ realme C30 ដោយឥឡូវនេះវាមានតម្លៃត្រឹមតែ ៨៩ ដុល្លារប៉ុណ្ណោះ (តម្លៃចាស់ ១១៩ ដុល្លារ) ប៉ុន្តែក្នុងចំនួនមានកំណត់។ realme C30 មានលក្ខណៈសម្បត្តិ និងសមត្ថភាពល្អ ដើម្បីផ្តល់នូវបទពិសោធន៍ថ្មី សម្រាប់អ្នកប្រើប្រាស់វ័យក្មេង ដោយបានភ្ជាប់មកជាមួយ ការរចនាទាន់សម័យ ស៊ុមរាងជ្រុងសំប៉ែត អេក្រង់ច្បាស់ 6.5" HD+, ថាមពលថ្មធំ 5000mAh, បន្ទះឈីប Unisoc T612 និងអង្គផ្ទុកទិន្ន័យ ល្បឿនលឿន UFS 2.2 ។
ការរចនាទូរសព្ទថវិកាដែលមានស៊ុមជ្រុងរាបស្មើ
realme C30 មកជាមួយការរចនាថ្មីស្រឡាង ដែលមើលទៅខុសប្លែកទាំងស្រុងពីស៊េរី realme C11ជាមួយស៊ុមរាងសំប៉ែតដូច iPhone 13។ ខ្នងខាងក្រោយវា មានការរចនាបន្ទាត់ខ្សែឆ្នូតទាន់សម័យ ឬអាចមើលទៅដូចជាវ៉ាលី ពិតជាប្លែកភ្នែកម៉្យាងដែរ ហើយបំផុសឡើងកាមេរ៉ា ១ គ្រាប់យ៉ាងធំ។ ចំណែកឯពណ៌របស់ realme C30 គឺកាន់តែស្រស់ស្អាត មាន ៣ ជម្រើសពណ៌គឺ ខ្មៅ, ខៀវ និងបៃតង។
កម្លាំងម៉ាស៊ីនដំណើរការដោយ Unisoc T612 និងបទពិសោធន៍ថ្មីនៃដំណើរការដ៏រលូន
realme C30 បំពាក់ដោយបន្ទះឈីប Unisoc T612 ទទួលបានពិន្ទុ 176,932 នៅលើ AnTuTu benchmarks ដែលបន្ទះឈីបនេះ ជាប្រភេទ Octa-core ផ្តល់នូវបទពិសោធន៍លេងហ្គេមរលូន។
លើសពីនេះទៅទៀត realme C30 មានអង្គផ្ទុក 2GB + 32GB ដែលជាប្រភេទអង្គផ្ទុកទិន្ន័យប្រភេទ UFS 2.2 មានដំណើរការផ្ទេរ និងទទួលទិន្ន័យលឿន ដូចស្មាតហ្វូនលំដាប់បង្គួរដែរ។ វាជាស្មាតហ្វូនលំដាប់ថវិកាបំពាក់អង្គផ្ទុកទិន្ន័យប្រភេទ UFS 2.2 ដំបូងគេ និងផ្តល់បទពិសោធន៍ កាន់តែរលូនជាង ស្មាតហ្វូនជំនាន់មុន។ អង្គផ្ទុកទិន្ន័យប្រភេទ UFS 2.2 ផងដែរគឺលឿនដល់ 300% ធៀបនឹងគូប្រជែង សម្រាប់ការទាញយក និងធ្វើឲ្យកម្មវិធីដំណើរការ បើធៀបនឹងស្មាតហ្វូន ដែលស្ថិតក្នុងកម្រិតតម្លៃដូចគ្នា។
បទពិសោធន៍ដ៏អស្ចារ្យជាមួយថាមពលថ្មធំ និងអេក្រង់ច្បាស់
បើនិយាយពីថាមពលថ្មវិញ realme C30 បំពាក់ថាមពលថ្មធំ 5000mAh ទោះបីជានៅសល់ថ្មត្រឹមតែ 5% តែអ្នកលេងឆាតបាន ១.៥ម៉ោង ស្តាប់ចម្រៀង ៤.៥ម៉ោង និយាយទូរសព្ទបាន ២.៣ម៉ោង និងអាច Standby បាន ៤៥.៣ម៉ោង ដោយប្រើមុខងារ Ultra Saving Mode។ លើសពីនេះ realme C30 មានអេក្រង់ធំ 6.5 អ៊ីញ កម្រិតបង្ហាញ HD+ ធំលាតសន្ធឹងរហូតដល់ 88.7% ដែលផ្តល់នូវបទពិសោធន៍ មើលឃើញ ដ៏ច្បាស់ត្រជាក់ភ្នែក។ realme C30 បំពាក់កាមេរ៉ា 8MP អាចចាប់យករូបភាពច្បាស់ HDR Mode និងមានកាមេរ៉ាមុខ 5MP IA ជំនួយសម្រស់។ realme C30 ដំណើរការដោយ realme UI Go Edition នៅលើ Android 11 ដែលមានភាពរលូន។