ការបើកដំណើរការវេបសាយផ្លូវការថ្មីរបស់ ASUS សម្រាប់ប្រទេសកម្ពុជាតែម្ដង
ទីបំផុត ASUS មានវែបសាយផ្ទាល់ខ្លួនប្រចាំប្រទេសកម្ពុជា សម្រាប់ឲ្យអ្នកប្រើប្រាស់ចូលឆែកផលិតផលជាច្រើនដែលកំពុងមានលក់ និងគ្រោងនាំយកមកលក់ក្នុងស្រុកយើងតែម្ដង។ ក្រុមហ៊ុនដ៏មានប្រជាប្រិយភាពមួយនេះ ទីបំផុតបានរៀបចំរួចរាល់ ក្នុងការដាក់បង្ហាញផលិតផលជាច្រើន ដែលកំពុងមានលក់នៅក្នុងស្រុក និងមានគម្រោងនាំចូលឆាប់ៗនេះ ដើម្បីផ្តល់ជាព័ត៌មានផ្លូវការណ៍មួយ សម្រាប់រាល់អតិថិជនទាំងអស់ អាចចូលទៅស្រាវជ្រាវបាន ដែលអត្ថប្រយោជន៍របស់វារួមមាន៖
- ការឆែកលេខកូដ និងម៉ូដែលជាច្រើនរួមទាំងតម្លៃរបស់ក្រុមហ៊ុន
- ការនាំអតិថិជនចូលទៅកាន់ទីតាំង ដែលកំពុងមានលក់ផលិតផលម៉ូដែលនោះបានយ៉ាងរហ័ស និងងាយស្រួល
- អាចធ្វើការប្រៀបធៀបគ្រប់ម៉ូឌែលអេស៊ូសទាំងអស់គ្រប់ជំនាន់
- និងព័ត៌មានលំអិត ក៏ដូចជាចំណុចពិសេសទាំងអស់ដែលមាន ព្រមទាំងវីដេអូហាយឡាយ និងការពិពណ៌នា ដោយអ្នកជំនាញឬសារព័ត៌មានក្នុងស្រុកផ្ទាល់តែម្តង។
វេបសាយ ASUS ប្រចាំប្រទេសកម្ពុជា៖
មានការដាក់បង្ហាញរាល់ឡែបថបOffice ការងារទូទៅពីលំដាប់មូលដ្ធាន រហូតដល់លំដាប់ខ្ពស់ ដែលសាកសមបំផុតសំរាប់កុមារ និស្សិត អ្នកធ្វើការ អ្នកជំនួញ អ្នកមានការងារជាCreator ជាអ្នកធ្វើការងារជាច្រើនក្នុងពេលតែមួយ អ្នកដែលផ្តោតទៅលើឡេបថប់ដែលមានរាងស្តើងស្រាលនិងមានសមត្ថភាពខ្លាំងជាដើម។
វែបសាយASUS៖ មានការដាក់បង្ហាញរាល់ឡេបថប់ សម្រាប់អ្នកធ្វើការងារកម្រិតធ្ងន់, ការងារ Creator និងអ្នកលេងហ្គេមគ្រប់កម្រិតថ្នាក់។ ក្រុមការងារ ASUS នឹងធ្វើវិវឌ្ឈនភាពគ្រប់ពេល ដែលមានព័ត៌មានផ្នែកបច្ចេកវិទ្យាថ្មីៗ ដើម្បីបម្រើការងារក្នុងប្រទេសកម្ពុជា ឲ្យបានកាន់តែទំលំទូលាយ និងរហ័សជាងមុនថែមទៀត។
ចូលទៅកាន់វេបសាយផ្លូវការថ្មីរបស់ ASUS ប្រចាំប្រទេសកម្ពុជាយើង តាមរយៈតំណរភ្ជាប់ https://www.asus.com/kh/
***សម្រាប់ព័ត៌មានលម្អិតបន្ថែម អាចទំនាក់ទំនងទៅកាន់ហ្វេសប៊ុកផេក៖
ASUS Cambodia (https://www.facebook.com/ASUSKH.Cambodia)
ASUS Republic of Gamers (https://www.facebook.com/gaming/ASUSROGKH)
PRESS CONTACTS
Sak Sovannry
Digital Marketing Specialist
Sovannry_Sak@asus.com