ហ្គេម Fortnite អាប់ដេតជំនាន់ថ្មី បានប្ដូរមកប្រើ Unreal Engine 5.1 ដំបូងគេបង្អស់
ដោយ​ ៖ ឡេង | មួយខែមុន SHARE

 

ទោះបីជានៅក្នុងប្រទេសកម្ពុជាយើង ហ្គេម Fortnite មិនសូវមានការពេញនិយមច្រើន ប៉ុន្ដែនៅតាមបណ្ដាលប្រទេសធំៗជាច្រើន គឺនៅតែបន្ដលេងជាប្រចាំជានិច្ច និងបានអាប់ដេតបន្ថែមរបស់ថ្មីៗជាប្រចាំ ថែមទៀតផង។ សម្រាប់កំណែអាប់ដេតខ្នាតធំ Fortnite បានចូលទៅកាន់ជំពូកថ្មី Chapter 4 ជាមួយនឹងការនាំយកមកនូវ តួអង្គពីហ្គេមផ្សេងៗបន្ថែម និងជាពិសេសបានអាប់ដេតឡើងទៅ Unreal Engine 5.1 តែម្ដង។

សម្រាប់ប្រិយមិត្តអ្នកអានដែលមិនទាន់ធ្លាប់ដឹងវិញ Unreal Engine គឺជាម៉ាស៊ីនឬក៏កម្មវិធី Program មួយ ដែលត្រូវបានយកមកបង្កើតចេញជាហ្គេម ហើយសម្រាប់ហ្គេម Fortnite ក៏ប្រើប្រាស់កម្មវិធីមួយនេះដែរ។ គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន Epic Games គឺជាក្រុមហ៊ុនបង្កើតទាំង Unreal Engine និងទាំងហ្គេម Fortnite ផ្ទាល់ ដូច្នេះហើយបានជាអាចឆាប់ផ្លាស់ប្ដូរទៅ Unreal Engine 5.1 ជំនាន់ចុងក្រោយបង្អស់បានលឿនបែបនេះ។

ចំពោះកន្លែងដែលគត់សម្គាល់ឃើញថា Unreal Engine 5.1 គ្រាន់បើជាងជំនាន់មុនៗ នោះគឺស្ថិតត្រង់ការឆ្លុះបញ្ចាំងជាមួយស្រមាល, ផ្ទៃទឹក ក៏ដូចជាពន្លឺ ដែលមានលក្ខណៈកាន់តែដូចពិតៗថែមទៀត។ លើសពីនេះ បច្ចេកវិទ្យា Ray-Tracing ក៏កាន់តែដំណើរការល្អជាងមុន និងនៅទទួលបានចំនួន Frame Rate ខ្ពស់ជាងមុនដដែល។

អ្នកលេងទាំងអស់ អាចធ្វើការអាប់ដេត ឬទាញយក Fortnite មកលេងបាន ដោយឥតគិតថ្លៃ នៅលើ PC, PlayStation 5 និង Xbox Series X/S សម្រាប់បច្ចេកវិទ្យា Unreal Engine 5.1 ចុងក្រោយនេះ។ ចំណែកឯតួអង្គថ្មីៗត្រូវបានគេប្រទះឃើញមានដូចជា Doom Slayer មកពី Doom (2016) និង Doom Eternal ក៏ដូចជា Geralt of Rivia មកពី The Witcher Series ជាដើម។

ប្រភព ៖ Epic Games
អត្ថបទទាក់ទង