បញ្ជីរាយស្មាតហ្វូនដែលអាចអាប់ដេតឡើងទៅជំនាន់ MIUI 14 ជាផ្លូវការបាន
ដោយ​ ៖ ឡេង | មួយខែមុន SHARE

 

កំណែអាប់ដេត MIUI 14 ត្រូវបានគេរំពឹងទុកថា នឹងត្រូវបញ្ចេញឲ្យអាប់ដេតជាមួយគ្នា នឹងនៅពេលដែលប្រកាសចេញ Xiaomi 13 Series ជាផ្លូវការ ហើយគ្រោងនឹងធ្វើឡើងនៅថ្ងៃទី 1 ខែធ្នូ 2022 កន្លងទៅនេះ ប៉ុន្ដែក៏ត្រូវបានពន្យាពេលវិញ។ ស្របនឹងពេលកំពុងរង់ចាំដំណឹងបន្ថែម អំពីការប្រកាស MIUI 14 ក៏ដូចជា Xiaomi 13 Series ដូច្នេះប្រិយមិត្តអ្នកអានទាំងអស់គ្នា អាចមកដឹងជាមុនសិនថាតើស្មាតហ្វូនម៉ាក Xiaomi, Redmi និង POCO ណាមួយខ្លះ ដែលនឹងទទួលបានកំណែអាប់ដេតថ្មីនេះ។

គ្រួសារ Xiaomi

Xiaomi 13 Pro, 13, 13 Lite, 12, 12 Pro, 12X, 12S Ultra, 12S, 12S Pro, 12 Pro Dimensity Edition, 12 Lite, 12T, 12T Pro, 11T, Pro, 11 Lite 4G, 11 Lite 5G, 11 Lite 5G NE, 11 LE, 11, 11i, 11i Hypercharge, 11 Ultra, 11 Pro, 11X, Mi 11X Pro, MIX 4, MIX FOLD,  MIX FOLD 2, Civi, Civi 1S, Civi 2, 10, 10i 5G, 10S, 10 Pro, 10 Lite Zoom, 10 Ultra, 10T, 10T Pro, Mi 10T Lite, Pad 5, Pad 5 Pro, Pad 5 Pro 12.4 និងPad 5 Pro 5G។

គ្រួសារ Redmi

Redmi Note 12, Note 12 Pro, 12 Pro+, 12 Discovery Edition, Note 11, Note 11 5G, Note 11 SE, Note 11 SE (India), Note 11 4G, Note 11T 5G, Note 11T Pro, Note 11T Pro+, Note 11 Pro 5G, Note 11 Pro+ 5G, Note 11S, Note 11S 5G, Note 11 Pro 4G, Note 11E, Note 11R, 11E Pro, Note 10 Pro, Note 10 Pro Max, Note 10, Note 10S, Note 10 Lite, Note 10 5G, Note 10T 5G, Note 10T Japan, Note 10 Pro 5G, Note 9 4G, Note 9 5G, Note 9T 5G, Note 9 Pro 5G, K50, K50 Pro, K50 Gaming, K50i, K50 Ultra, K40S,  K40 Pro, K40 Pro+, K40, K40 Gaming, K30S Ultra, K30 Ultra, K30 4G, K30 Pro, Note 8 (2021), 11 Prime, 11 Prime 5G, 10C, 10A, 10 Power, 10, 10 5G, 10 Prime+ 5G, 10 (India), 10 Prime, 10 Prime 2022, 10 2022, 9T, 9 Power និង Redmi Pad។

គ្រួសារ POCO

POCO M3, M4 Pro 4G, M4 5G, M5, M5s, X4 Pro 5G, M4 Pro 5G, M3 Pro 5G, X3 / NFC, X3 Pro, X3 GT, X4 GT, F4, F3, F3 GT, C40 និង C40+។

ហាក់បីដូចជារៀងរាល់ជំនាន់អ៊ីចឹង ដោយស្មាតហ្វូនលំដាប់កំពូលៗ ភាគច្រើនអាចទទួលបានកំណែអាប់ដេតលឿនជាងគេ ដោយឡែក សម្រាប់ម៉ូឌែលផ្សេងៗទៀត គឺអាចនឹងរង់ចាំរៀងយូរបន្ដិចផងដែរ។ ប្រព័ន្ធប្រតិបត្តិការ MIUI 14 នឹងបញ្ចេញឲ្យអាប់ដេតជាផ្លូវការ ចាប់ផ្ដើមចុងឆ្នាំ 2022 នេះតទៅ ដោយម៉ូឌែល Xiaomi 13 Series ក៏ដូចជា Xiaomi 12 Series នឹងទទួលបានមុនគេបង្អស់។

ប្រភព ៖ Xiaomi
អត្ថបទទាក់ទង