អង្ករមិនមានប្រសិទ្ធភាពក្នុងការជួយសង្គ្រោះទូរសព្ទចូលទឹកបាននោះទេ
ដោយ​ ៖ ឡេង | មួយខែមុន SHARE

 

ជាច្រើនឆ្នាំមកហើយ មនុស្សភាគច្រើនតែងតែយល់ឃើញថា អង្ករគឺជាជំនួយដ៏ពូកែមួយ ក្នុងការជួយស្រូបទឹកចេញពីទូរសព្ទ បន្ទាប់ពីទូរសព្ទធ្លាក់ចូលទឹកជាដើម។ យ៉ាងណាមិញ បើយោងតាមការសិក្សា និងបទពិសោធន៍ជាក់ស្ដែង ទទួលបានលទ្ធផលផ្ទុយគ្នាទៅវិញ ប៉ុន្ដែក៏នៅមានវិធីសាស្រ្ដផ្សេងទៀត ដែលមានប្រសិទ្ធភាពខ្ពស់ជាង។

ទាំងអស់នេះជាអ្វីដែលអ្នកត្រូវធ្វើ បន្ទាប់ពីទូរសព្ទរបស់អ្នកចូលទឹក៖

  • ចូរកុំព្យាយាមបើកទូរសព្ទភ្លាម ប្រសិនបើទឹកធ្វើឲ្យទូរសព្ទនោះរលត់
  • បន្ទាប់មកត្រូវដោះបន្ទះដាក់ស៊ីមកាតចេញ
  • ជូនសម្អាតទឹកចេញពីរន្ធទូរសព្ទទាំងអស់ ដូចជារន្ធសំឡេង, រន្ធដោតកាស
  • កុំដាក់បន្ទះដាក់ស៊ីមកាតចូលវិញ រួចស្វែងរកប្រអប់តូចល្មមមួយ ឬថង់បិទជិតល្អមួយ
  • ប្រើប្រាស់កញ្ចប់ស៊ីលីកាជែល Silica Gel ដើម្បីជារបស់ជំនួសឲ្យអង្ករវិញ
  • ដាក់ទូរសព្ធទៅក្នុងប្រអប់បិទជិត ជាមួយ Silica Gel នោះឲ្យច្រើន
  • រង់ចាំរយៈពេល 2 ទៅ 3 ថ្ងៃ រួចចាំបើកទូរសព្ទនោះឡើងវិញជាការស្រេច

បញ្ចាក់៖ មូលហេតុដែលយើងមិនគួរបើកទូរសព្ទ នៅពេលទឹកធ្វើឲ្យរលត់ភ្លាម គឺដោយសារតែវាអាចធ្វើឲ្យឆេះម៉ាស៊ីនបាន ពីព្រោះកំពុងតែមានទឹកនៅពីក្នុងនៅឡើយ។ លុះត្រាតែទឹកចេញអស់ ទើបយើងអាចបើកទូរសព្ទឡើងវិញបាន ដោយគ្មានចោទជាបញ្ហា។

ស៊ីលីកាជែល មានមុខងារជួយស្រូបសំណើម និងអាចប្រទះឃើញមាននៅក្នុងផលិតផលមួយចំនួន ដែលមិនអាចត្រូវសំណើមទឹកបាន ក៏ដូចជាដើម្បីឲ្យម្ហូបអាហារ ឬនំចំណីមួយចំនួនទុកបានយូរផងដែរ។ យើងអាចសន្សំទុក ស៊ីលីកាជែល បន្ទាប់ពីទិញផលិតផលទាំងអស់នោះហើយ ឬក៏រកទិញជាកញ្ចប់ផ្ទាល់តែម្ដងក៏បានដូចគ្នា។

ប្រភព ៖ Cambo Report
អត្ថបទទាក់ទង