នេះជារបៀបវាស់កម្ពស់ដោយប្រើប្រាស់សេនស័រ LiDAR នៅលើ iPhone ជំនាន់ក្រោយៗ
Apple បានបំពាក់សេនស័រ LiDAR នៅលើ iPhone ម៉ូឌែល Pro ជំនាន់ក្រោយៗ ដើម្បីអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការស្កេនវត្ថុជាលក្ខណៈបែប 3D បាន សម្រាប់ការបង្កើត AR ជាដើម។ លើសពីនេះទៅទៀត សេនស័រ LiDAR ក៏អាចវាស់កម្ពស់របស់មនុស្សយើងបានថែមទៀតផង ដោយគ្រាន់តែធ្វើតាមវិធីងាយៗទាំងអស់នេះ។
របៀបវាស់កម្ពស់ដោយប្រើប្រាស់សេនស័រ LiDAR នៅលើ iPhone ជំនាន់ក្រោយៗ៖
- ត្រូវប្រាកដថាអ្នកមានទូរសព្ទ iPhone 12 Pro/Pro Max, 13 Pro/Pro Max និង 14 Pro/Pro Max
- ចូលទៅកាន់កម្មវិធី Measure ដែលមាននៅក្នុង Home Screen ហើយស្រាប់
- រួចកាន់ទូរសព្ទថតទៅកាន់នរណាម្នាក់ដែលអ្នកចង់វាស់កម្ពស់ជាការស្រេច
បញ្ជាក់៖ អ្នកត្រូវតែកាន់ថតឲ្យបានពេញតួខ្លួន ទើបអាចវាស់កម្ពស់បានត្រឹមត្រូវ ដូចដាក់បង្ហាញនៅក្នុងរូបភាពខាងក្រោមនេះ។
Apple ជឿជាក់ថា ការវាស់កម្ពស់ដោយប្រើប្រាស់សេនស័រ LiDAR នេះ គឺមានភាគរយត្រឹមត្រូវខ្ពស់ និងដូចគ្នាទៅនឹងការវាស់កម្ពស់ដោយផ្ទាល់ដែរ។
ប្រភព ៖ Apple
អត្ថបទទាក់ទង